ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម​យក្ស! រថយន្ត​តាក់ស៊ី​បើក​លើ​អាកាស

5 ឆ្នាំ មុន

ពិភពលោក​របស់​យើង​នា​ពេល​បច្ចុប្បន្ន បាន​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​គួរ​ឲ្យ​កត់​សម្គាល់។ អ្វី​ៗ​ដែល​យើង​ធ្លាប់​គិត​ស្រមៃ​ថា អស្ចារ្យ និង​ខ្លាំង​កាលពី​នៅ​កុមារភាព ពេល​នេះ គឺ​មាន​មែនហើយ ។ យើង​មាន​ទូរស័ព្ទ​ដែល​អាច​ប្រើ​ជំនួស​កុំព្យូទ័រ​បាន ហើយ​មាន​រថយន្ត​អាច​ធ្វើ​ជា​ផ្ទះ​រស់នៅ​បាន…

ពិភពលោក​របស់​យើង​នា​ពេល​បច្ចុប្បន្ន បាន​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​គួរ​ឲ្យ​កត់​សម្គាល់។ អ្វី​ៗ​ដែល​យើង​ធ្លាប់​គិត​ស្រមៃ​ថា អស្ចារ្យ និង​ខ្លាំង​កាលពី​នៅ​កុមារភាព ពេល​នេះ គឺ​មាន​មែនហើយ ។ យើង​មាន​ទូរស័ព្ទ​ដែល​អាច​ប្រើ​ជំនួស​កុំព្យូទ័រ​បាន ហើយ​មាន​រថយន្ត​អាច​ធ្វើ​ជា​ផ្ទះ​រស់នៅ​បាន ។ អ្វី​កាន់តែ​ពិសេស​នោះ យើង​នឹង​មាន​រថយន្ត​អាច​ហោះ​បាន ដែល​នឹង​អាច​ធ្វើ​ដំណើរ​លើ​អាកាស​នា​ពេល​ខាង​មុខ ។

ពេល​នេះ ក្រុមហ៊ុន Airbus និង Audi កំពុង​សហការ​គ្នា​លើ​គម្រោង​ផលិត​រថយន្ត​តាក់ស៊ី​ហោះ ខណៈ​ក្រុមហ៊ុន​តាក់ស៊ី Uber កំពុង​ផលិត​រថយន្ត​តាក់ស៊ី​ហោះ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។

អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺថា​ក្រុមហ៊ុន Rolls Royce ក៏​ចូលរួម​ក្នុង​គម្រោង​ផលិត​រថយន្ត​តាក់ស៊ី​ហោះ​ដែរ ។

គួរ​បញ្ជាក់​ថា Rolls Royce មិនមែន​ជា​ក្រុមហ៊ុន​រថយន្ត​ប្រណីត Rolls Royce ទេ ។ វា​ជា​ក្រុមហ៊ុន​ម៉ាស៊ីន Rolls Royce ដែល​បាន​បែក​ចេញពី​ក្រុមហ៊ុន​រថយន្ត Rolls Royce តាំងពី​រាប់​ទសវត្សរ៍​មុន​មក​ម្ល៉េះ ។

ក្រុមហ៊ុន​ម៉ាស៊ីន Rolls Royce បាន​គិតគូរ​លើ​ការ​ប្រឡូក​ក្នុង​វិស័យ​ផលិត​រថយន្ត​តាក់ស៊ី​ហោះ ជាមួយនឹង​ការ​ផលិត​រថយន្ត​អគ្គិសនី ដែល​អាច​បើកបរ​បាន​ក្នុង​ល្បឿន​៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

Rolls Royce ជឿជាក់​ថា គម្រោង​របស់​ខ្លួន នឹង​អាច​សម្រេច​បាន​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ជា​ពេល​ស្របគ្នា​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ផ្សេង​ទៀត ។

លោក Rob Watson ប្រធាន​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​ម៉ាស៊ីន Rolls Royce បាន​​ប្រាប់​ថា ម៉ូ​ឌែ​ល​រថយន្ត​ដែល​ប្រើ​អគ្គិសនី​ខាងលើ អាច​នឹង​បង្ហាញខ្លួន​នៅ​អំឡុង​ឆ្នាំ​២០២៥ ។ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ប្រាប់​ថា តាក់ស៊ី​ហោះ​នោះ​នឹង​អាច​ចេញ​នៅ​ឆ្នាំ​ណា​ប្រាកដ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ