ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​និង​ម៉ូតូពន្លះគ្ន​ាពេញទំហឹង​ ស្លា.ប់ម្នាក់​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរា ចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរា
ចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B ក្នុងភូមិ​គី​រី​វ​ន័ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។

 ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉​ម យឿ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​គី​រី​វ​ន័ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ រីឯ​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​សង់​កូរ៉េ គ្មាន​ស្លាក​លេខ ចំណែក​រថយន្ត​ម៉ាក RX ៣០០ ព​ណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៧២៧១ អ្នក​បើក​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

យោង​តាម​សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​នៅ​ពេល​កើតហេតុ គេ​បានឃើញ​ភាគី​ខាង​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ​របស់​ខ្លួន​ឡើយ ខណៈ​​​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ប៉ូលិស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ ប៉ូលិស​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង និង​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា​អ្នកបើកបរ​ម៉ូតូ​ខ្វះការប្រុងប្រយ័ត្ន​ បន្ទាប់​ពី​បាន​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​សំរោង​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ