ប្រចណ្ឌប្រពន្ធ៣ឆ្នាំ… ថ្ងៃនេះបានក្លាយជាឃាតករ ប្រឈម​គុក១ជីវិត


ខេត្ត​កណ្តាល ៖ ​ល្ងាច​ថ្ងៃ​ទី​១៧ ​កក្កដា លោក គឹ​ម រ័​ត្ន​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្ត និង​ជា​ចៅក្រម​
សើ​ុ​ប​​សួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​ប្តី​ ដែល​កាប់​ប្រពន្ធ​៥​ពូថៅ ដោយសារ​ភ្លើង​ប្រចណ្ឌ ដាក់​ពន្ធនា​គារ​ជា​បណ្តោះអាសន្ន​ពី​បទ ​«​ឃាតកម្ម​គិត​ទុកជា​មុន​» ប្រព្រឹត្តនៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នួល​​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា យោង​តាម​មាត្រា ២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ​កំណត់​ផ្តន្ទា​ទោស​អស់​មួយ​ជីវិត ។

ជន​ត្រូវ​ចោទ​ឈ្មោះ ណ​ន ណាត អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ ។ ឯ​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ ឈិ​ត ម៉ាច អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ប្តី​ប្រពន្ធ​នេះ​ ស្នាក់​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ។ លោក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ប្តី​ប្រពន្ធ​នេះ​ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ស្ងាត់​មាត់​ទៅ ។

លុះ​ពេល​ប្រពន្ធ​ដេក​លក់ លោក​ប្តី​ក៏​បាន​កាប់​ប្រហារ​លើ​ក្បាល​ប្រពន្ធ​៥​ពូថៅ​ស្លាប់​ភ្លាម ហើយ​យក​ភួយ​ដណ្តប់​ពីលើ ។ ព្រឹក​ឡើង​ថ្ងៃ​ទី​១៦ ខែកក្កដា វេលា​ម៉ោង​៨ ជន​កំណាច​ជា​ប្តី​បាន​នាំ​កូន​តូច​ៗ២​នាក់​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​បាត់​ទៅ ។ លុះ​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ប្អូនប្រុស​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈិ​ត តាក់ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ឃើញ​ផ្ទះ​បង​មិន​បើកភ្លើងអំ​ពូ​ល ក៏​ដើរទៅ​មើល​ហើយ​ស្រែកហៅ​មិន​ឮ​ឆ្លើយ ។

ដោយ​មានការ​សង្ស័យ ក៏​ឡើង​ទៅ​លើ​ផ្ទះបញ្ចាំង​ភ្លើង​ពិល​មើលឃើញ​បងស្រី​ស្លាប់​បាត់ទៅ​ហើយដោយ​មាន​គ្រប​ភួយ​ផង ទើប​ចុះ​មក​វិញ​មក​ប្រាប់​ប្រពន្ធ និង​ទៅ​រាយការណ៍​ជូន​មេ​ភូមិ ព្រមទាំង​សមត្ថកិច្ច​មូល​ដ្ឋាន ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ព្រមទាំង​ស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាម​ៗ ។

រហូត​ដល់​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃដដែល សមត្ថកិច្ច​បាន​ឈាន​ទៅ​កំណត់ មុខសញ្ញាសង្ស័យ រួច​សហការ​ជាមួយ​នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឈាន​ទៅ​ឃាត់ខ្លួន​ឃាតករ​ជា​ប្តី​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ប្រពន្ធ​មែន​ពេល​កំពុង​ដេក​លក់​ចំ​ក្បាល​ចំនួន​៥​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។ សារភាព​ទៀត​ថា ​មូលហេតុ​ប្រចណ្ឌ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ