ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​ទាំងអស់​​នឹង​បួស​ធ្វើ​ជា​សង្ឃ…

5 ឆ្នាំ មុន

តាម​ប្រភព​ពី Bangkok Post បានឱ្យ​ដឹង​ថា ក្មេង​ៗ​កីឡាករ​ក្រុម​ជ្រូកព្រៃ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​ត្រូវ​បាន​គេ​យក​ចេញពី​រូងភ្នំ​បាន​សម្រេច បាន​ឡើង​បកស្រាយ​រៀបរាប់​នៅ​ក្នុង​សន្និសីទកាសែត​ជា​សាធារណៈ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ត្រូវ​បាន​ផ្សាយ​ឱ្យ​ឃើញ​នៅ​ជុំវិញ​ពិភពលោក…

តាម​ប្រភព​ពី Bangkok Post បានឱ្យ​ដឹង​ថា ក្មេង​ៗ​កីឡាករ​ក្រុម​ជ្រូកព្រៃ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​ត្រូវ​បាន​គេ​យក​ចេញពី​រូងភ្នំ​បាន​សម្រេច បាន​ឡើង​បកស្រាយ​រៀបរាប់​នៅ​ក្នុង​សន្និសីទកាសែត​ជា​សាធារណៈ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ត្រូវ​បាន​ផ្សាយ​ឱ្យ​ឃើញ​នៅ​ជុំវិញ​ពិភពលោក ។

សមាជិក​ក្រុម​ជ្រូកព្រៃ​ទាំងអស់ សុទ្ធតែ​មើលទៅ​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​សប្បាយចិត្ត ខណៈ​ដែល​ពួក​គេ​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទង​ពី​ការ​ជាប់​ក្នុង​រូងភ្នំ​រយៈពេល​៩​ថ្ងៃ មុន​នឹង​អាច​ចេញ​មក​ដោយ​ការ​រក​ឃើញ​របស់​ក្រុម​សង្គ្រោះ​ជាតិ និង​អន្តរជាតិ ។

មហាជន​នៅ​សន្និសីទ​នោះ បាន​ស្វាគមន៍​ដល់​ក្មេង​ៗ ក្រោយ​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ ។ មុន​នឹង​ចូល​កន្លែង​អង្គុយ​នីមួយ​ៗ ពួកក្មេង​ៗ​បាន​បង្ហាញ​ការ​លេង​បាល់​មួយ​ភ្លែត ដើម្បី​ឲ្យ​ទស្សនិកជន​បានឃើញ ។

Adul Sam-on អាយុ​១៤​ឆ្នាំ ដែល​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ជ្រូកព្រៃ បាន​និយាយ​ថា​៖ «​វា​ជា​រឿង​អព្ភូតហេតុ​មួយ​នឹក​ស្មាន​មិន​ដល់​» ។ Ekkapol Chantawong ដែល​ជា​គ្រូបង្វឹក បាន​ប្រាប់​ដែរ​ថា បើ​ទោះបីជា​កាយ​ចិត្ត​របស់​ក្មេង​ៗ​ខ្លាំង ឬ​ខ្សោយ​ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​នៃ​ការ​យក​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព​ដែរ ។ គេ​បាន​បន្ត​ទៀត​ថា ក្មេង​ៗ​ទាំងអស់​នឹង​បួស​ធ្វើ​ជា​សង្ឃ ដើម្បី​សងគុណ​ដល់​អតីត​ទាហានជើងទឹក ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ពេល​កំពុងធ្វើការ​ជួយ​ក្មេង​ៗ​ចេញពី​រូងភ្នំ ។

ក្រោយ​សន្និសីទ​សារព័ត៌មាន ដែល​ដាក់​រហស្សនាម​ផ្លូវការ​ថា «​បញ្ជូន​ក្រុម​ជ្រូកព្រៃ​ទៅ​ផ្ទះ​វិញ​» បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រមុខ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ព្រមាន​ចំពោះ​បណ្ដា​អ្នកកាសែត ចៀសវាង​កុំ​សួរ​សំណួរ​មិន​សំខាន់​ទាំងឡាយ ។

រីឯ​វេជ្ជបណ្ឌិត​បាន​ប្រាប់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​ថា មិន​គួរ​ឲ្យ​ក្មេង​ៗ​ជួប​ជាមួយ​អ្នកកាសែត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១​ខែ ក្រោយ​ការ​ធ្វើ​សន្និសីទ​នេះ ។

អត្ថបទសរសេរ ដោយ