ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ស្ថានភាព​ទឹក​នៅ​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​គិត​មក​ដល់​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ កម្ពស់​ទឹក​លើ​ស្ពាន​ស្ទឹង​សំរោង ស្រក​យឺត​ៗ​បន្តិច​ម្តង​ៗ​ក្នុង​នោះ​ទឹកបាន​ស្រក​អស់​ពីលើ​ស្ពាន​ទាំង​ពីរ​ហើយ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​គិត​មក​ដល់​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ កម្ពស់​ទឹក​លើ​ស្ពាន​ស្ទឹង​សំរោង ស្រក​យឺត​ៗ​បន្តិច​ម្តង​ៗ​ក្នុង​នោះ​ទឹកបាន​ស្រក​អស់​ពីលើ​ស្ពាន​ទាំង​ពីរ​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា ចំណែក​ទឹក​នៅ​លើ​ផ្លូវជាតិ​ក្បែរ​ស្ពាន​នៅ​មាន​កម្ពស់​ប្រមាណ​៥០​សង់ទីម៉ែត្រ ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រវែង​ប្រមាណ​១៥០​ម៉ែត្រ ។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​ស្ថានភាព​ទឹក​នៅ​បន្ត​ស្រក​យឺត​ៗ​បន្ថែម​ទៀត រីឯ​អាកាសធាតុ​នៅ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ។ ចំពោះ​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ នៅ​ផ្អាក​ជា​បណ្តោះអាសន្ន​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ