ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​…​អតីត​មិត្ត​រួម​ក្រុម Ronaldo ថា Messi ខ្លាំង​ជាង Ronaldo និង​ខ្លាំង​ជាងគេ​លើ​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Wayne Rooney ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo កាលពី​នៅ​លេង​ឲ្យ Manchester…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Wayne Rooney ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo កាលពី​នៅ​លេង​ឲ្យ Manchester United បាន​ឆ្លើយ​ដោយ​មិន​បង្អង់​យូរ​ថា Messi គឺជា​កីឡាករ​ខ្លាំង​ជាងគេ ហើយ​ក៏​ខ្លាំង​ជាង Ronaldo ដែរ ។

Rooney និង Ronaldo ធ្លាប់​លេង​នៅ​ក្រុម​ជាមួយ​គ្នា​កាលពី​ចន្លោះ​ឆ្នាំ​២០០៤ និង ឆ្នាំ​២០០៩ ដែល​បាន​ឈ្នះ Premier League ៣​ដង Champions League ម្តង FA Cup ម្តង និង FIFA Club World Cup ម្តង ។ បើ​ទោះបីជា​ធ្លាប់​លេង​ក្នុង​ក្រុម​ជាមួយ Ronaldo ក្តី ក៏ Rooney នៅ​តែ​ថា Messi ជា​កីឡាករ​ខ្លាំង​ជាងគេ​ដែរ នៅ​ក្នុង​កម្មវិធី​ផ្សាយ «Pardon My Take» ។

គ្រាន់តែ​គេ​សួរ​ពី​រឿង​ថា​កីឡាករ​ណា​ដែល​ខ្លួន​គិត​ថា​ខ្លាំង​ជាងគេ​ភ្លាម Rooney ឆ្លើយ​ថា “Messi” ដោយ​មិន​បង្អង់​យូរ ហើយ​បន្ត​ថា ៖«​ខ្ញុំ​គិត​ថា​ខ្ញុំ​ដូច​ជា​ធ្លាប់​ឆ្លើយ​ប្រាប់​ម្តង​ហើយពី​មូលហេតុ​។ ពួក​គេ​ទាំង​ពីរ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​វិស័យ​នេះ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​គិត​ថា​ម្នាក់​នោះ​គឺជា Messi» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង Ronaldo និង Messi សុទ្ធតែ​គ្មាន​មុខ​នៅ​ក្រោយ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ព័រ​ទុ​យ​ហ្កា​ល់​ចាញ់​អ៊ុយ​រូ​ហ្គា​យ និង អា​ហ្ស​ង់​ទី​ន​ចាញ់​ម្ចាស់​ពាន​មាន់គក​បារាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ