ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេនេះ ដឹកដល់ថ្នាក់ផុងថ្នល់ព្រោះតែ…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ចំណី​សត្វ​ត្រូវ​បានក​ម្លាំ​នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន​ធ្វើការ​ឃាត់​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​មក​ធ្វើការ​ជួសជុល​ផ្លូវជាតិ​រួច​ហើយ​សិន ។ រថយន្ត​ធុន​ធំ​ខាងលើ​នេះ​ដឹក​ចំណី​សត្វ​របស់​ក្រុមហ៊ុន ស៊ិ​ន ណា​ក្រូ ត្រូវ​បានដឹង​ថា ដឹក​លើស​ទម្ងន់​កំណត់​ទើប​ស្រុត​ផ្លូវ​បែប​នេះ ។…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ចំណី​សត្វ​ត្រូវ​បានក​ម្លាំ​នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន​ធ្វើការ​ឃាត់​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​មក​ធ្វើការ​ជួសជុល​ផ្លូវជាតិ​រួច​ហើយ​សិន ។

រថយន្ត​ធុន​ធំ​ខាងលើ​នេះ​ដឹក​ចំណី​សត្វ​របស់​ក្រុមហ៊ុន ស៊ិ​ន ណា​ក្រូ ត្រូវ​បានដឹង​ថា ដឹក​លើស​ទម្ងន់​កំណត់​ទើប​ស្រុត​ផ្លូវ​បែប​នេះ ។ ការ​ផុង​នេះ​ដែរ​គឺ​អ្នកបើកបរ​បាន​ឈប់​ចត​ម្តុំ​វិមាន​ឯករាជ​កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ មុខ​សាលាខេត្ត​កំពង់ស្ពឺ ស្ថិត​នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ហើយ​នគរបាល​អូស​យក​ទៅ​រក្សា​ទុក​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1A-0391 អ្នកបើកបរ​មានឈ្មោះ ជុន វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ក្នុងភូមិ​តា​ព្រហ្ម ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​រួម​ដំណើរ​ដោយ​ព្រូឡាន​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​អាយុ​ជិត​២០​ឆ្នាំ​ប៉ុណ្ណោះ ។

បើ​តាម​សម្តី​របស់​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា រូបគេ​បាន​ដឹក​ចំណី​សត្វ​នៅ​ក្នុង​រថយន្ត​នេះ​ជិត​១០​តោន​ចេញពី​ក្រុមហ៊ុន ស៊ិ​ន ណា​ក្រូ ដែល​មាន​ទីតាំង​ក្នុងស្រុក​ឧដុង្គ ដឹក​យក​មក​ចែកចាយ​តាម​ដេប៉ូ​នានា​ក្នុង​ខេត្តកំពង់ស្ពឺ​រហូត​ដល់​ខេត្តតាកែវ ស្រាប់តែ​បើក​ឆ្លងកាត់​ស្ពាន​មួយ​ខាងត្បូង​ផ្សារ​កំពង់ស្ពឺ​មក​ឈប់​អែប​រង្វង់​មូល​វិមាន​ឯករាជ​ក៏​បាន​ផុង​ជាប់​បណ្តាល​អោយ​ខូច​ថ្នល់ជាតិ​តែ​ម្តង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ដឹក​អូស​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​ច្បារមន​រង់ចាំ​ធ្វើការ​ជួសជុល​ផ្លូវ​អោយ​បាន​ស្អាត​ដូច​ដើម​វិញ និង​ធ្វើការ​ផាកពិន័យ​ទើប​អោយ​រថយន្ត​បន្តដំណើរ​ទៅ​មុខ​ទៀត ។

បើ​តាម​សម្តី​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន​បាន​និយាយ​អោយ​ដឹង​ថា ដោយសារ​តែ​រថយន្ត​ខាងលើ​ដឹក​ទំនិញ​លើស​ទម្ងន់​ហើយ​បណ្តាល​អោយ​ខូចខាត​ផ្លូវជាតិ​រង្វង់​មូល​វិមាន​ឯករាជ​ទើប​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​អោយ​អូស​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​ច្បារមន​ដើម្បី​អោយ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​នោះ​អោយ​មាន​សភាព​ល្អ​ដូច​ដើម​វិញ និង​ធ្វើការ​ផាកពិន័យ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​ទើប​អោយ​បន្តដំណើរ​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ