ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​កូនស្រី​លើគោក ឪពុក​ចេញ​ទូក​ទៅ​លើក​មង​ចាប់​ត្រី​ស្រាប់តែ​ជួប​រឿង​អកុសល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជិះទូក​រាយ​មង​ចាប់​ត្រី​មង​រុំ​ជាប់​ខ្លួន​ប្រឹង​រើ​បំរាស់​ក្រឡាប់​ទូក​ធ្លាក់ទឹក​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ កក្កដា នេះ​នៅ​ចំណុច​ព្រែក​ចិន ស្ថិត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជិះទូក​រាយ​មង​ចាប់​ត្រី​មង​រុំ​ជាប់​ខ្លួន​ប្រឹង​រើ​បំរាស់​ក្រឡាប់​ទូក​ធ្លាក់ទឹក​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ កក្កដា នេះ​នៅ​ចំណុច​ព្រែក​ចិន ស្ថិត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ ឡ​ន សារី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។

ដើមចម​បណ្តាល​ឲ្យ​អ្នក​រាយ​មង​ចាប់​យក​ត្រី​នោះ​លង់ទឹក​ស្លាប់ ត្រូវ​បានកូន​ស្រី​ជន​រង​គ្រោះ​ឈ្មោះ ស្រី​នូ អាយុ​១០​ឆ្នាំ រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ឪពុក​នាង​បាន​ដាក់​នៅ​លើគោក ហើយ​គាត់​បាន​ចេញ​ទូក​ទៅ​មើល​ត្រី​ជាប់​មង​ក្នុង​បឹង ។ នៅ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ចែវ​ទូក​លើក​មើល​មង​ជាប់​ត្រី ស្រាប់តែ​ខ្ស​ល់បក់​បោក​ទូក​យោល​ឃ្លី​ឃ្លោង​ក្រឡាប់​ធ្លាក់ទឹក ដោយ​វ័ន​ជាប់​ជាមួយ​មង​នោះ​ផង​ខំ​រើ​បំរាស់​មិន​រួច​ក៏​លង់ទឹក​ស្លាប ។

កូនស្រី​ឃើញ​ឪពុក​ធ្លាក់ទឹក​ដូច្នេះ​ក៏​បានរ​ត់ទៅ​ហៅ​បងប្អូន​ឲ្យ​មក​ជួយ បន្ទាប់​មក​បងប្អូន​អ្នក​ភូមិ​បាន​ចុះ​ទៅ​ជួយ​ស្រង់​តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយមក​ក្រុម​គ្រួ​សារបាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ខែល ជ្រាប​ជា​ដំណឹង បន្ទាប់​មក​សមត្ថកិច្ច​ផ្នែក​ជំនាញ​ស្រុក ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ លោក មេ​ភូមិ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន ដូច្នោះ​សាកសព ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ