ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងមិចអញ្ចេះ…ម្ខាងៗសុទ្ធតែអាងរៀងខ្លួនអញ្ចឹង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្តពីរគ្រឿងបានបុកគ្នាកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ កក្កដា នេះនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ។…

ខេត្តកំពត ៖ រថយន្តពីរគ្រឿងបានបុកគ្នាកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ កក្កដា នេះនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ។ ដោយភាគីម្ចាស់រថយន្តទាំងពីរបានប្រកែកគ្នាមួយប្រាវដោយសាតែម្ចាស់រថយន្តសុទ្ធតែមានខ្នងបង្អែករៀងៗខ្លួន ។

បើយោងតាមសម្ដីនគរបាលចរាចរស្រុកទឹកឈូបាននិយាយប្រាប់អោយដឹងថា រថយន្ត​ហ៊ី​យាន​ដាយ ពណ៍ស ពាក់ស្លាក់លេខ កំពត 3A-0819 ដឹកភេជ្ជៈគ្រប់មុខបើកបរពីកើតទៅលិចតែ​​រថ​​យន្តនោះបានចូលចត់ដាក់ឥវ៉ាន់អោយម៉ូយ បន្ទាប់មករថយន្តនោះបានបត់ទៅលើថ្នល់វិញ ស្រាប់តែរថយន្តមួយគ្រឿងទៀតដឹកខ្សាច់ពាក់ស្លាក់លេខ ភ្នំពេញ 3A-5608 បើកក្នុងទិសដៅពីលិចទៅកើតបុកចំរថយន្តកំពុងបត់នោះតែម្ដង ។

មន្ត្រីនគរបាលដដែលនិយាយប្រាប់បន្តថា រថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូដើម្បីសម្រួលគ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ