ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ឡើងផ្ទះ​មិន​ទាន់​ចាប់ផ្តើម​… បុណ្យសព​ចូល​មក​ដល់ សង្វេគ​ណាស់​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ខណៈ​កូន​ស្ត្រី​រង​គ្រោះ​បាន​រៀបចំ​ពិធី​ឡើងផ្ទះ បែរជា​ប្រែ​ក្លាយជា​ពិធី​បុណ្យសព​ម្តាយ​ទៅ​វិញ ខណៈ​ស្ត្រី​ជា​ម្តាយ​បាន​ឆក់​នឹង​ខ្សែភ្លើង​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ខណៈ​កូន​ស្ត្រី​រង​គ្រោះ​បាន​រៀបចំ​ពិធី​ឡើងផ្ទះ បែរជា​ប្រែ​ក្លាយជា​ពិធី​បុណ្យសព​ម្តាយ​ទៅ​វិញ ខណៈ​ស្ត្រី​ជា​ម្តាយ​បាន​ឆក់​នឹង​ខ្សែភ្លើង​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ ។

ប្រភព​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​បែន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ គង់ ណាគ្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

លោក​បន្ត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ក្រោក​ទៅ​បោស​សំរាម​នៅ​ក្នុង​រោង​ពិធី​​សម្រាប់​ទទួលភ្ញៀវ ពេល​កំពុង​តែ​បោស​គាត់​បានឃើញ​ប្រ៊ី​ខ្សែភ្លើង​ដែល​បែក ហើយ​ត្រូវ​គេ​រុំ​ដោយ​ថង់ និង​យក​ស្បៃ​សម្រាប់​ហាល​ស្រូវ​មក​គ្រប​ពីលើ ចៃដន្យ​ជួន​ជា​ស្បៃ​នោះ​សើម​ដោយ​ទឹកភ្លៀង​ផង​នោះ ស្ត្រី​រង​គ្រោះ​បាន​យកដៃ​ទៅ​ទាញ​ចេញ ដើម្បី​បោស​សំរាម​​បន្ត ស្រាប់តែ​ក៏​ឆក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ជា​អកុសល​ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លាប់​តាម​ផ្លូវ​ខណៈ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា នេះ​គឺជា​ឆ្វេស​ប្រហែស​ចំពោះ​អ្នក​ត​ខ្សែភ្លើង ឃើញ​ព្រី​ន​បែក​ហើយ​មិន​ព្រម​ផ្លាស់​ប្តូរ​នៅ​តែ​យក​មក​ប្រើ​។ ក្នុង​នោះ​លោក​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បង​ប្អូន​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​កុំ​ស្តាយ​ប្រ៊ី​ភ្លើង​ដែល​បែក​បាក់ ហើយ​ត្រូវ​ផ្លាស់​ប្តូរ​ចេញ​ជៀសវាង​ការ​គ្រោះថ្នាក់​ដោយ​យថាហេតុ ហើយ​បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ