ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់​ទុក​សំបុត្រ​ផ្តាំ​សង្សារ​ឱ្យមក​មើល​ផង​… សង្វេគ​ណាស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែភ្លើង​នៅ​ជាប់​ធ្នឹម​ផ្ទះ ដោយ​បាន​រៀបរាប់​សុំ​ទិស​ឱ​ពុក​ម្តាយ​ហើយ​ផ្តាំ​អោយ​សង្សា​មក​មើល​សព​ខ្លួន​ផង​នោះ​គេ​ស្លាប់​ទៅ​បិត​ភ្នែក​ជិត​ហើយ​។ ករណី​អត្តឃាត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រលាំងចក ឃុំ​រលាំងគ្រើល…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែភ្លើង​នៅ​ជាប់​ធ្នឹម​ផ្ទះ ដោយ​បាន​រៀបរាប់​សុំ​ទិស​ឱ​ពុក​ម្តាយ​ហើយ​ផ្តាំ​អោយ​សង្សា​មក​មើល​សព​ខ្លួន​ផង​នោះ​គេ​ស្លាប់​ទៅ​បិត​ភ្នែក​ជិត​ហើយ​។ ករណី​អត្តឃាត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រលាំងចក ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​ភ្ញាក់ផ្អើល ឈ្មោះ ណូ​ច ណេ​ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ (​ជីដូន​) បាន​ឡើង​ទៅ​លើ​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​ចៅ​របស់​ខ្លួន ឈ្មោះ រឿ​ន សា​មុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែភ្លើង​ជាប់​ធ្នឹម​លើ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​កើតហេតុ​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព​គ្មាន​ស្លាកស្នាម​អ្វី​ទាំងអស់ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ហើយ​ការ​ធ្វើ​អត្តឃាត​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​មាន​វិ​បត្តរ​ផ្លូវ​ចិត្ត។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​មុន​ពេល​ស្លាប់​បាន​បន្សល់​ទុក​សំបុត្រ​មួយ​ច្បាប់ ដោយ​បាន​រៀបរាប់​សុំ​ទោស​ឱ​ពុក​ម្តាយ​ថា ខ្លួន​មិន​បានការ​ធ្វើ​ឱ្យ​ឱ​ពុក​ម្តាយ​ខ្មាស់​គេ​ដោយសារ​តែ​ខ្លួន​។ ជាង​នេះ​ទៅ​ទៀត គឺ​ចុង​ក្រោយ​គេ​បាន​ផ្តាំ​ទៅ​ឱ​ពុក​របស់​គេ​ថា ពេល​ខ្លួន​ស្លាប់​ទៅ សូម​ប្រាប់​ទៅ​សង្សារ របស់​គេ​ឱ្យមក​មើល​សព​គេ​ផង ទើប​គេ​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​។

ក្រុម​គ្រួសា​ជន​រង​គ្រោះ​បាន​ប្រាប់​ផង​ដែរ​ថា គ្មាន​នរណា​ម្នាក់​ដឹង​ថា នារី​ជាស​ង្សា​របស់​ជន​រង​គ្រោះជា​អ្នក​ណា ហើយ​ឈ្មោះ​អ្វី នៅឯណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ