ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​មួយ​ក្រុម​នេះ ចេញ​១០​លើក​សម្រេច​៥​លើក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​ដុំ​ថ្ម​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង​ធ្វើ​សកម្មភាព​ប្លន់​ជិត​១០​លើក​សម្រេច​បាន​០៥​លើក ចំនួន​០៤​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ លោក ទី សំណាង…

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​ដុំ​ថ្ម​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង​ធ្វើ​សកម្មភាព​ប្លន់​ជិត​១០​លើក​សម្រេច​បាន​០៥​លើក ចំនួន​០៤​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០១៨ តាម​មាត្រា​៣៥៣ ,៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៣(​បី​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ​១-​ឈ្មោះ រិ​ន វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​នៅផ្ទះ​ជួល​ភូមិ​លេខ​១.​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អ​ង ខេត្តកណ្ដាល ទី​០២-​ឈ្មោះ ខៀវ គី​ម​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ទី​០៣- ឈ្មោះ លី​ម គី​មទ្រី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា​លិច សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​០៤- ឈ្មោះ បូ​រី គឹ​ម​ហំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ខ្វែក សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់ដេរ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​ត្រែង​ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ។ លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ កក្កដា ២០១៨ ជន​រង​គ្រោះ​ជិះ​ម៉ូតូ សេ​១២៥ សេរី​ឆ្នាំ​២០១៨ មក​ដល់​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ត្រូវ​បាន​ជួប​ក្រុម​ជនសង្ស័យ​ខាងលើ (​ជិះ​ម៉ូតូ​៣​គ្រឿង​) ធ្វើ​សកម្មភាព​ដេញ​វាយ​ជន​រង​គ្រោះ​រហូត​មក​ដល់​ភូមិ​ព្រែក​ត្រែង​ឃុំ​សិ​ត្បូ​ក៏​ដួល​ម៉ូតូ​ភ្លាម​នោះ​ជន​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ​ទើប​មាន​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ រំពេច​នោះ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​បន្សល់ ទុក​ម៉ូតូ​ចំនួន​០១​គ្រឿង នៅ​កន្លែង​កើតហេតុ ជា​របស់​ជនសង្ស័យ​(​វ៉ា​ន់​ឌី ) ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​ប៉ុស្តិ៍​សិ​ត្បូ​សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ ស្រុក​ស្អាង​ដឹកនាំ​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ ឯក សេង សុ​ជាតិ អធិការ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ឈ្មោះ រិ​ន វ៉ា​ន់​ឌី បាន​សារភាព​ពី​បក្ខពួក​របស់​ខ្លួន ។

ដោយ​មានការ​សម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកណ្ដាល កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន​បន្ដ​សហការ​ជាមួយ​កន​ម្លាំ​ង​នគរបាល​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងកា​នគរបាល​ខេត្តកណ្ដាល ។ ដែល​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០៣​នាក់​ទៀត​មាន​១-​ឈ្មោះ លី​ម គី​ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២- ឈ្មោះ​ខៀវ គី​ម​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ បូ​រី គឹ​ម​ហំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

ជន​ស​ង្ស​យ័​ទាំង​០៤​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ដេញ​វ៉ៃ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ប្រាកដ​មែន ។ ហើយ​កន្លង​មក​ក្នុង​ខែ​៤ ខែ​៦ និង ខែ​៧ ឆ្នាំ​២០១៨(​នៅ​ចន្លោះ​ម៉ោង​២៣​និង​០០​នាទី និង​ម៉ោង​០១​និង​០០​នាទី​) ក្រុម​របស់​ខ្លួន​ទាំង​០៧​នាក់ ធ្លាប់​ធ្វើ​សកម្មភាព​វ៉ៃ​គប់​ដុំ​ថ្ម​ប្លន់​យក​ម៉ូតូ​ចំនួន​០៧​លើក ក្នុង​នោះ​មិន​បាន​សម្រេច​ចំនួន​០២​លើក និង​បាន​សម្រេច​ចំនួន​០៥​លើក គឺ​បាន​ម៉ូតូ​ចំនួន​០៥​គ្រឿង រួច​យក​ទៅ​លក់​ឲ្យ​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់ឈ្មោះ នៅ​តាម​ផ្លូវ​ម្ដុំ​បឹង​ត្របែក​ភ្នំពេញ ។ ដោយ​ធ្វើ​សកម្មភាព​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២១ ស្រុក​ស្អាង ចំនួន​០៦​លើក និង​នៅ​គល់​ស្ពាន​ព្រែក​សំរោង​ត្រើយ​ខាងកើត​ទន្លេបាសាក់​បាន​សម្រេច​ចំនួន​០១​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ