ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរព្រះ… កំពុងដេកលក់​អគារទាំងមូលស្រុត​បាក់ខ្ទេច ស្លា.ប់ច្រើននាក់​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖​ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០​នាក់​ស្លាប់ ដោយសារ​ការ​បាក់​អគារ​ស្នាក់​នៅ​មួយ កាលពី​យប់ចូល​​ថ្ងៃ​ទី​​១៨​ កក្កដា ស្ថិតនៅ​ជិត​ទីក្រុង​ញូ​វ​ដែ​ល្លី​ រដ្ឋធានី​ប្រទេស​ឥណ្ឌា ​។ សោកនាដកម្ម​នេះ​…

ប្រទេស​ឥណ្ឌា ៖​ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០​នាក់​ស្លាប់ ដោយសារ​ការ​បាក់​អគារ​ស្នាក់​នៅ​មួយ កាលពី​យប់ចូល​​ថ្ងៃ​ទី​​១៨​ កក្កដា ស្ថិតនៅ​ជិត​ទីក្រុង​ញូ​វ​ដែ​ល្លី​ រដ្ឋធានី​ប្រទេស​ឥណ្ឌា ​។

សោកនាដកម្ម​នេះ​ កើត​មាននៅ​ទីក្រុង GREATER NODIA រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស ចម្ងាយ​៤៥​គីឡូម៉ែត្ រ​ពី​ទីក្រុង​ញូ​វ​ដែ​ល្លី​។

​ប៉ូលិស​និយាយ​ថា​ អគារ​កម្ពស់​៦​ជាន់​នោះ ​ស្ថិត​ក្នុង​សង្កាត់ SHAH BERI បានរ​លំបាក់​ពេល​មនុស្ស​កំពុង​ដេក​លង់លក់​ ។​ មនុស្ស​ប្រមាណ​ជា​២០​នាក់​ទៀត ​ក្នុង​គ្រួសារ​៥​កំពុង​តែ​ជាប់​ក្រោម​គំនរ​បាក់បែក​ ។​

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ពួក​អ្នក​ពន្លត់ភ្លើង ​និង​ពួក​អ្នក​ជួយ​សង្គ្រោះ​វិជ្ជាជីវៈ ត្រូវ​បាន​បញ្ជូន​ទៅ​ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ទាំងឡាយ ដែល​ជាប់​ក្រោម​គំនរ​បាក់បែក ព្រោះ​ពួក​គេ​កំពុង​ដេក​លក់​ពេល​អគារ​បាក់ ​។

ការ​បាក់​អគារ​តែង​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា ដោយសារ​ការ​ប្រើប្រាស់​សម្ភារ​គ្មាន​គុណភាព​ហើយ​ការ​សាងសង់​ពុំ​ត្រឹមត្រូវ​តាម​ស្តង់ដា​ ។

អត្ថបទសរសេរ ដោយ