ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំប្រឹង​លេបថ្នាំ​អស់​៧​ឆ្នាំ បែរជា​ឡើង​ថែម​គុណ​នឹង​ពីរ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​មក​ពេទ្យ ដើម្បី​ធ្វើការ​វះកាត់​បង្រួម​ក្រពះ​ក្រោយ​ឡើង​ទម្ងន់​មួយ​គុណ​នឹង​ពីរ បន្ទាប់​ពី​ប្រើ​ថ្នាំ​សម្រក​រយៈពេល​៧​ឆ្នាំ​។ ស្ត្រី​ខាងលើ​អាយុ​២៥​ឆ្នាំ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​មក​ពេទ្យ ដើម្បី​ធ្វើការ​វះកាត់​បង្រួម​ក្រពះ​ក្រោយ​ឡើង​ទម្ងន់​មួយ​គុណ​នឹង​ពីរ បន្ទាប់​ពី​ប្រើ​ថ្នាំ​សម្រក​រយៈពេល​៧​ឆ្នាំ​។

ស្ត្រី​ខាងលើ​អាយុ​២៥​ឆ្នាំ ដែល​ត្រូវ​គេ​ហៅ​ថា Xiaoli បាន​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដំបូង​កាលពី​៧​ឆ្នាំ​មុន ក្រោយ​ពេល​នាង​ឃើញ​ការ​ផ្សាយ​តាម​ទូរទស្សន៍​។ ពេល​នោះ នាង​មាន​ទម្ងន់​៤៥​គីឡូក្រាម​។ ទម្ងន់​នេះ​មិន​ធាត់​ទេ តែ​នាង​ចង់​ស្រក​ថែម ហើយ​ក៏​ទិញ​ថ្នាំ​នោះ​យក​មក​លេប​។

ក្រោយ​ប្រើ​ភ្លាម នាង​ឃើញ​លទ្ធផល​ភ្លាម​។ តែ​ក្រោយ​ពី​ឈប់​លេប​ភ្លាម នាង​ក៏​ឡើង​ទម្ងន់​​ជា​បន្តបន្ទាប់​។ អស់​រយៈពេល​៧​ឆ្នាំ​មកនេះ នាង​បាន​ជះ​លុយ​ខ្ទង់​៣​ម៉ឺន​ដុល្លារ​លើ​ថ្នាំ​សម្រក់​ទាំងនោះ រហូត​ដល់​នាង​មិន​ចាំ​សូ​ម្បី​តែ​ឈ្មោះ ព្រោះថា ច្រើន​មុខ​ពេក​។

ពេល​នាង​ទូរស័ព្ទ​ទៅ​សួរ​អ្នកលក់​ថ្នាំ គេ​គ្មាន​អ្វី​ផ្តល់​ជា​យោបល់​ក្រៅពី​ឲ្យ​នាង​លេបថ្នាំ​បន្ថែម ឬ​ក៏​ប្តូរ​របប​អាហារ​ទេ​។ ពេល​នាង​មក​ដល់​ពេទ្យវះកាត់ លោក​វេជ្ជបណ្ឌិត Wang Zhong បាន​ប្រាប់​ថា មូលហេតុ​ដែល​ឲ្យ​នាង​ធាត់​មាន​ទាំង​របប​អាហារ និង​ថ្នាំ​សម្រក​ទម្ងន់​។

លោក​ថា ថ្នាំ​សម្រក​ទម្ងន់​ទាំងនោះ បើ​មិន​ធ្វើ​ឲ្យ​អត់ឃ្លាន​ទេ ក៏​ជម្រុញ​ឲ្យ​អាហារ​ឆាប់​បញ្ចេញ​ចោល​ដែរ​។ សកម្មភាព​របស់​វា​មិន​មាន​ភាព​ទៀងទាត់​ទេ​។ ការ​សម្រក​ទម្ងន់​ទាមទារ​ឲ្យ​យើង​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង ទាមទារ​ពេលវេលា​។

រឿងរ៉ាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត Chengdu Business Daily ក្រោយ​ពី Xiaoli ធ្វើ​ដំណើរ​ពី Yibin មក​កាន់ Chengdu ដើម្បី​ធ្វើការ​វះកាត់​បង្រួម​ក្រពះ​។ នាង​ប្រាប់​​ថា នាង​ចង់​ចែករំលែក​រឿង​នេះ​ឲ្យ​មហាជន​ដឹង​លឺ​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ