ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសូម​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកហក់​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង​អ្នក​រស់ នៅ​តាម​តំបន់​ទំនាប​នានា​ចូរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចូលរួម​បង្ការ​ការពារ​គ្រោះថ្នាក់​ដែល​កើត​មាន​ឡើងជា​យថាហេតុ ព្រោះ​លំហូរ​នៃ​ទឹកទន្លេ​មេគង្គ​កំពុង​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​គំហុក​។ លោក…

រាជធានី​ភ្នំពេញ ៖ សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង​អ្នក​រស់
នៅ​តាម​តំបន់​ទំនាប​នានា​ចូរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចូលរួម​បង្ការ​ការពារ​គ្រោះថ្នាក់​ដែល​កើត​មាន​ឡើងជា​យថាហេតុ ព្រោះ​លំហូរ​នៃ​ទឹកទន្លេ​មេគង្គ​កំពុង​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​គំហុក​។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ស្ថានភាព​ជំនន់​ទឹកទន្លេ​មេគង្គ​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​គំហុក​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៏ មន្ទីរ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក៏​ដូច​ទន្លេសាប ទន្លេបាសាក់ និង​អ្នក​រស់នៅ​តាម​តំបន់​ទំនាប​នានា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ដើម្បី​បង្ការ​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ស្ថានភាព​ទឹក​នា​ពេល​នេះ​កំពុង​បន្ត​ហក់​ឡើង​។

លោក​បន្ត​ថា អនុវត្ត​តាម​ការ​ណែនាំ​ពី​ក្រសួង​ធនធានទឹក​លើ​វិធានការ​ការពារ ក៏​ដូច​ការ​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី ក៏​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន សង្កាត់ ខណ្ឌ​មួយ​ចំនួន ដែល​មាន​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេ សុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បងប្អូន​អំពី​ស្ថានភាព​ជំនន់​ទឹកទន្លេ​មេគង្គ​នេះ ដើម្បី​មាន​វិធានការ​ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត​កូនចៅ និង​សត្វ​ធាតុ បង្ការ​ទុកជា​មុន​ឱ្យ​បាន​ទាន់​ពេល​។

សូម​បញ្ជាក់​ថា​៖ តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បាន​បាន​ព្យាករណ៍​ថា ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង ដោយសារ​នៅ​ប្រទេស​ឡាវ និង​ថៃ​កំពុង​ទទួល​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ទើប​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង និង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​។

ក្រសួង​បញ្ជាក់​ថា បន្ទាប់​ពី​តាមដាន​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នេះ​រួច​មក ក្រសួង​ក៏​បាន​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​បាន​ដឺ​ង​ពី​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​កើតឡើង និង​កំពុង​ស្ថិត​លើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ដូច្នេះ​។ ក្រសួង​បាន​បញ្ជាក់​ទៀត​ថា ក្នុងអំឡុងពេល​២ ឬ​៣​ថ្ងៃ​ខាង​មុខ​នេះ ទឹកទន្លេ​មេគង្គ​លើ ក្នុង​ប្រទេស​កម្ពុជា​នឹង​ហក់​ឡើង ហើយ​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក និង​តំបន់​ទំនាប​នានា ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេមេគង្គ​លើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ