ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្រក​តិច​មែន​… តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​អ្នក​ដែល​រស់​តាម​ដងស្ទឹង​សង្កែ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​មន្ត្រី​ជំនាញ​បាន​ផ្ដល់​ព័ត៌មាន​ជា​បឋម​​ថា គិត​ត្រឹម​​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨​កក្កដា​ នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​ បាន​ថមថយ​នៅ​ត្រឹម​​កម្ពស់​លើស​១១​​ម៉ែត្របន្តិច​ ប៉ុន្តែ​សន្ទុះ​ទឹក​​អាច​​នឹង​ហក់​ឡើង​វិញ​​នា​ពេល​ខាង​មុខ​នេះ ហើយ​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅ​តាម​​ដងស្ទឹង​សង្កែ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​​បាន​ខ្ពស់​បំផុត…

ខេត្តបាត់ដំបង ៖ យោង​តាម​មន្ត្រី​ជំនាញ​បាន​ផ្ដល់​ព័ត៌មាន​ជា​បឋម​​ថា គិត​ត្រឹម​​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨​កក្កដា​ នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​ បាន​ថមថយ​នៅ​ត្រឹម​​កម្ពស់​លើស​១១​​ម៉ែត្របន្តិច​ ប៉ុន្តែ​សន្ទុះ​ទឹក​​អាច​​នឹង​ហក់​ឡើង​វិញ​​នា​ពេល​ខាង​មុខ​នេះ ហើយ​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅ​តាម​​ដងស្ទឹង​សង្កែ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​​បាន​ខ្ពស់​បំផុត ​។

មន្ត្រី​ធនធានទឹក​ និង​ឧតុនិយម​បាន​ឱ្យ​​ដឹង​ថា ពិតមែន​តែ​​ពេល​នេះ​ ទឹកស្ទឹង​សង្កែ​បាន​ថយ​ចុះ​ជាង​១​ម៉ែត្រ ​បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃមុន​​នេះ តែ​វា​អាច​នឹង​ហក់​ឡើង​ខ្លាំង​វិញ​នៅ​ថ្ងៃ​ទី​១៩​ ឬ​ថ្ងៃ​ទី​២០ ​កក្កដា​ ។ មន្ត្រី​ជំនាញ​បាន​និយាយ​​ថា​ ដោយ​យោង​លើ​អាកាសធាតុ​ដែល​មាន​សម្ពាធ​ទាប បង្កឱ្យ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ នា​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង​សង្កែ ដែល​ជា​ប្រភព​ទឹក​ ។ ជា​ពិសេស​ នៅ​តំបន់​នានា​ក្នុងស្រុក​សំឡូត
ដូ​ច្នេះ​​ហើយ​ ទើ​ប​ធ្វើ​ឱ្យ​​កម្ពស់​ទឹកស្ទឹង​​អាច​នឹង​ហក់​ឡើង​វិញ​ ។ ប៉ុន្តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ​អំពី​កម្ពស់​ទឹក​​ដែល​អាច​ត្រូវ​ប្រកាស​អាសន្ន​ ។

ជាមួយគ្នា​​​នឹង​ការ​ប្រឈម​​​ជំនន់​ទឹកភ្លៀង​ជា​​ថ្មី​ក្នុង​ស្ទឹង​សង្កែ​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ ដល់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​ ។ ជា​ពិសេស​ ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ស្រុក​នានា ស្រប​​តាម​ដងស្ទឹង​សង្កែ ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​អំពី​ផល​ប៉ះពាល់​ ដោយសារ​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​នេះ ។

អត្ថបទសរសេរ ដោយ