ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកសន្និសីទយប់នេះ​ ឈ្មោះថា«បញ្ជូន​ក្រុម​ជ្រូកព្រៃ​ទៅ​ផ្ទះ​​វិញ»

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ​កុមារ​ទាំង​១២​នាក់ ​ស្ថិត​ក្នុង​ក្រុមបាល់ទាត់​ជ្រូកព្រៃ និង​គ្រូបង្វឹក​​ពួក​គេ ក្រោយ​នាំ​ចេញពី​រូងភ្នំ​ទឹក​លិច​មួយ​នៅ​ថៃ ​កាលពី​ស​ប្ដា​ហ៍​មុន រួច​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យបានធូរស្បើយហើយនោះ​​ ត្រូវ​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​​លើក​ដំបូង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឯ​​ឈៀង​រ៉ៃ​…

ប្រទេស​ថៃ​ ៖ ​កុមារ​ទាំង​១២​នាក់ ​ស្ថិត​ក្នុង​ក្រុមបាល់ទាត់​ជ្រូកព្រៃ និង​គ្រូបង្វឹក​​ពួក​គេ ក្រោយ​នាំ​ចេញពី​រូងភ្នំ​ទឹក​លិច​មួយ​នៅ​ថៃ ​កាលពី​ស​ប្ដា​ហ៍​មុន រួច​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យបានធូរស្បើយហើយនោះ​​ ត្រូវ​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​​លើក​ដំបូង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឯ​​ឈៀង​រ៉ៃ​ ។

ក្មេង​ទាំងនេះ​ គឺមាន​អាយុ​ពី​១១ ​ទៅ​១៦​ឆ្នាំ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​អាយុ​២៥​ឆ្នាំ​ ត្រូវ​បាន​នាំ​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​ទឹក​លិច ​ដោយ​ប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ស្មុ​គ​​ស្មាញ​មួយ តាមដាន​ដោយសារ​ព័ត៌មាន​នៃ​ពិភពលោក​ទាំងមូល​ ។ ​ជិត​៣​ស​ប្ដា​ហ៍​ ស្ថិត​ជាប់​ក្នុង​រូងភ្នំ បន្ទាប់​ពី​នាំ​​​ពួក​គេចេញទៅ​កាន់​មន្ទីរ​​​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ ។

រដ្ឋាភិបាល​ថៃ​ផ្ដល់​ពេល​៤៥​នាទី​ សម្រាប់​កម្មវិធី​ទូរទស្សន៍​ «​ថៃ​នឹង​ដើរទៅ​មុខ» ប៉ុន្តែ​សន្និសីទ​សារព័ត៌មាន​ដែល​ចាប់ផ្ដើម ​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក ​ក៏​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ជា​ច្រើន​ផង​ដែរ​ ។

ចំពោះ​​សំណួរ​ទាំងឡាយ​ ដែល​សួរ​កុមារ​ទាំងនេះ គ្រូបង្វឹក​ពួក​គេ ​ព្រមទាំង​អ្នក​ជួយ​សង្គ្រោះ​មួយ​ចំនួន ត្រូវ​ប្រគល់​ឱ្យ​​មុន ​។ ​ម្យ៉ាងទៀត​ អាជ្ញាធរ​ស្នើ​ដល់​បណ្ដា​សារព័ត៌មាន​និង​សាធារណៈជន ឱ្យ​គោរព​សិទ្ធិ​ឯកជន​របស់​ពួក​គេ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ ​លោក SUNSERN KAEWKUMNERD​ ថ្លែង​ទៅ​កាន់​AFP​ថា នេះ​ជា​ការ​អនុញ្ញាត​ឱ្យ​បណ្ដា​សារព័ត៌មាន​សួរ​សំណួរ​នានា ហើយ​បន្ទាប់​ពី​នេះ​​មក ពួក​គេ​នឹង​វិលទៅ​រក​ជីវភាព​ធម្មតា​វិញ ដោយ​បណ្ដា​សារព័ត៌មាន​មិន​ទៅ​រំខាន​ពួក​​គេទៀតទេ ​។

ក្មេង​ប្រុស​ទាំងនេះ​និង​គ្រូ​បាល់ទាត់ ស្ថិត​ក្នុង​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ជាង​មួ​យស​ប្ដា​ហ៍​មក​ហើយ ដំបូង​ពួក​គេ​ត្រូវ​ពាក់​វ៉ែនតា ការពារ​ពន្លឺព្រះអាទិត្យ ព្រោះ​ខ្លាច​​មាន​បញ្ហា​ភ្នែក​ ក្រោយ​ពួក​គេ​ពុំ​ឃើញ​ពន្លឺព្រះអាទិត្យ​យូរ​ពេល​ជាប់​​ក្នុង​រូងភ្នំ​។

ក្រោយ​សន្និសីទ​សារព័ត៌មាន​ ដែល​ដាក់​រហស្សនាម​ផ្លូវការ​ថា «បញ្ជូន​ក្រុម​ជ្រូកព្រៃ​ទៅ​ផ្ទះ​វិញ» បើ​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។ ប្រមុខ​របប​យោធា​ថៃ​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា បាន​ព្រមាន​​ចំពោះ​បណ្ដា​អ្នកកាសែត​ ចៀសវាង​​កុំ​សួរ​សំណួរ​​មិន​សំខាន់​ទាំងឡាយ​ ។

អត្ថបទសរសេរ ដោយ