ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ហេង​ចុង​ក្រោយ​នៃ​ស​ប្តា​ហ៍​នេះ​កំពូល​ឆ្នាំ​ទាំង​៧​ត្រូវ​ក្តោប​ឱកាស​ឱ្យ​បាន

5 ឆ្នាំ មុន

តាម​ហោរាសាស្ត្រ​ហុងស៊ុយ​ចិន ដែល​មនុស្ស​ពេញ​ពិភពលោក​ជឿជាក់​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​១៨ កក្កដា ២០១៨​នេះ ចាត់​ថា​ជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ស​ប្តា​ហ៍​នេះ ជា​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លាភ ទិស​បើក​ពេញ​មួយ​ថ្ងៃ​រហូត​ដល់​ម៉ោង​១២​យប់​តែ​ម្តង…

តាម​ហោរាសាស្ត្រ​ហុងស៊ុយ​ចិន ដែល​មនុស្ស​ពេញ​ពិភពលោក​ជឿជាក់​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​១៨ កក្កដា ២០១៨​នេះ ចាត់​ថា​ជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ស​ប្តា​ហ៍​នេះ ជា​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លាភ ទិស​បើក​ពេញ​មួយ​ថ្ងៃ​រហូត​ដល់​ម៉ោង​១២​យប់​តែ​ម្តង គឺ​ទេវតា​ទ្រព្យ​ប្រទាន​លាភ​សំណាង​ដ៏​អស្ចារ្យ​ដល់​កំពូល​ឆ្នាំរោង ខាល ឆ្លូវ ថោះ ជូត មមែ ច ត្រូវប៉ាន់​សំណាង​ធំ លាភ​ធំ លុយ​ធំ​ចូល​ផ្ទួន​ៗ​តែ​ម្តង​។ ដើម្បី​ឱ្យ​ការ​ទស្សន៍​ទាយ​នេះ​កាន់តែ​ស័ក្តិសិទ្ធិ​មួយ​រយ​ភាគរយ​នោះ តម្រូវ​ឲ្យ​លោក​អ្នក ចូល​មើល​លាភ​សំណាង និង​ស៊ែរ​ចេញ​បន្ទាន់ ។

ឆ្នាំរោង នាគរាជ​នាំ​លាភ នាំ​ជ័យ នាំ​សុខសួស្តី សុភមង្គល​គ្រប់​ប្រការ រាសី​ឡើង​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង។ លេខ​ខំ​មិន $២៥៣ យក​សម្បត្តិ​មហាសេដ្ឋី​នៅ​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លាភ លុយ​ចូល​ផ្ទះ​ផ្ទួន​ៗ​។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ទទួល​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​លើស​ពេល​ណា​ៗ​ទាំងអស់​។ លេខ​នៃ​លាភ​សំណាង​គឺ លេខ ៧ និង លេខ ៤៩៥ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​បុរស​ស្ត្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ ។

ឆ្នាំខាល ជា​មនុស្ស​មាន​បារមី​ខ្លាំងក្លា ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​ក្តី​បំណង​។ ខំ​មិន $568 យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នៅ​ថ្ងៃ​ហេង ថ្ងៃ​លាភ លុយ​ចូល​ផ្ទះ​ហូរហៀរ ទេវតា​ទ្រ​ព​ប្រទាន​លាភ​សំណាង មាន​លាភ មាន​លុយ​មហាសាល​។ រាល់​ការងារ​រក​ទទួលទាន​របស់​អស់លោក​អ្នក​នៅ​ថ្ងៃនេះ​ឃើញ​តែ​ផល​ចំណេញ​ច្រើន​ក្រៃ បើ​អ្នកធ្វើការ​តាម​ស្ថាប័ន​ក៏​នឹង​បាន​ឡើងបុណ្យស័ក្តិ ប្រាក់ខែ​ផង​ដែរ​។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​។  លេខ​នៃ​លាភ​សំណាង លេខ​៦៣

ឆ្នាំឆ្លូវ ឧសភរាជ​ព្រះឥន្ទ្រ​ថែរក្សា មាន​អានុភាព​តេជៈ​បារមី នាំ​លាភ នាំ​សំណាង និង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត មាន​មនុស្ស​ល្អ​ៗ​ជួយ ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​ទាំងឡាយ​។ ខំ​មិន $២៣៤ យក​លាភ​សម្បត្តិ​មហា​ឧកញ៉ា​នៅ​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លាភ លុយ​ចូល​ផ្ទះ​ផ្ទួន​ៗ​។​។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​ផង​ដែរ​។
លេខ​នៃ​លាភ​សំណាង លេខ​២៥ ។

ឆ្នាំថោះ ទ​ស្សាយមាស​ឧបរាជ​ចិញ្ចឹម នាំ​លាភ នាំ​ជ័យ នាំ​សុភមង្គល រាសី​ឡើង​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណង ។ ខំ​មិន $676 យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នៅ​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លាភ លុយ​ចូល​ផ្ទះ​ហូរហៀរ ។ នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​ៗ​រមែង​ផ្តល់​ផល​ល្អ ឆ្លើយ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេខ​នាំ​លាភ​សំណាង លេខ​៧១ ។

ឆ្នាំជូត កណ្តុ​រមាស សេដ្ឋី​ចឹ​ញ្ចឹ​ម មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណង ។ ខំ​មិន $៧៨៤ យក​លាភ​ធំ​នៅ​ថ្ងៃ​បើក ថ្ងៃ​ហេង ថ្ងៃ​លុយ​ចូល​ផ្ទះ​ណែន​ៗ​។  រីឯ​សេចក្ដី​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មាន​តែ​ភា​ភ​ស្រស់ស្រាយ និង​ការ​អត់ឱន​ឱ្យ​គ្នា ល្អ​ប្រពៃ​ណាស់ ។
ពណ៌​នៃ​លាភ​សំណាង ពណ៌​បៃតង​, លេខ​នៃ​លាភ​សំណាង លេខ​៥១

ឆ្នាំមមែ ពពែ​ទេព មាន​បារមី​តេជៈ មាន​អំណាច មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​តូច​ធំ​សព្វបែបយ៉ាង ។ ខំ​មិន $៥៨៧ យក​សម្បត្តិ​មហាសេដ្ឋី​នៅ​ថ្ងៃ​បើក ថ្ងៃ​លាភ ថ្ងៃ​លុយ​ចូល​ផ្ទះ​ហូរហៀរ ។
ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី​។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ជួប​តែ​ភាព​រីករាយ​។
ពណ៌​នៃ​លាភ​សំណាង ពណ៌​ខៀវ​, លេខ​នាំ​លាភ​សំណាង លេខ​១៨

ឆ្នាំច សុនខ នាំ​លាភ ឧបរាជ​ចឹ​ញ្ចឹ​ម មាន​លាភ​មាន​ជ័យ រាសី​ឡើង​ខ្ពស់ត្រដែត មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ស្រលាញ់​រាប់អាន សាទរ​រាល់​ទ​ង្វើ​របស់​លោក​អ្នក​។ ខំ​មិន $279 យក​មហា​សំណាង​នៅ​ថ្ងៃ​ហេង ថ្ងៃ​លាភ​ចូល​ពេញ​ៗ​ផ្ទះ​។ នៅ​ថ្ងៃនេះ រាល់​ការងារ​រក​ទទួលទាន​របស់​លោក​អ្នក​ទទួល​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ហើយ​ពិសេស​នោះ បើ​មានការ​បើក​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​។  ពណ៌​នៃ​លាភ​សំណាង ពណ៌​មាស​, លេខ​នៃ​លាភ​សំណាង លេខ ៣២ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត ។