ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​កុំ​ប្រហែស​ឲ្យ​សោះ ជា​ពិសេស​មនុស្ស​ចាស់ និង​ក្មេង​ៗ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឆ្លៀតពេល​ការងារ​ដ៏​មមាញឹក និង​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​១០៧ រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ដដែល​នេះ លោក…

ខេត្តកំពង់ស្ពឺ ៖ ដោយ​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឆ្លៀតពេល​ការងារ​ដ៏​មមាញឹក និង​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​១០៧ រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ដដែល​នេះ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បន្ដ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ទាំង​៦​ភូមិ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​ភ្នំស្រួច ។

នា​ឱកាស​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ដែរ លោក​បាន​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ក៏​ដោយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​ក៏​ដូច​ជា តំបន់​ងាយ​រង​គ្រោះ​ដទៃ​ទៀត​ក្នុង​ខេត្តកំពង់ស្ពឺ​ពុំ​ទាន់​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា​ក្តី​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ចំពោះ​ស្ថានភាព​ទឹកភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់ ។

លោក វ៉ី សំណាង បន្ត​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក -​ឃុំ បាន នឹង​កំពុង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុវត្ថិភាព​របស់​បងប្អូន ហើយ​ក៏​បាន​ត្រៀម​វិធានការ​ដោះស្រាយ ទប់ស្កាត់ ចំពោះ​គ្រោះ​ធម្មជាតិ​មួយ​នេះ​ហើយ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ​ដែរ លោកក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត ជា​ពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូច​ៗ នៅ​ពេល​មាន​ខ្យល់ ឬ​ភ្លៀង​ហាម​ជ្រក​ក្រោម​ដើមឈើ និង​ប្រយ័ត្ន​ចំពោះ​ពពួកសត្វ​មាន​ពឹ​ស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ