ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ញ៉ាំ​តែ​ក្តៅ​ធ្វើ​ឱ្យ​កើត​មហារីក​ដែរ​ទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា តែ​បៃតង​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​អាច​ធ្វើ​ឲ្យ​ស្លាប់​លើ​អ្នក​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​តែ​រាល់ថ្ងៃ​ក្នុង​ប្រទេស​ចិន ដែល​ពួក​គេ​ក៏​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ជិត​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា តែ​បៃតង​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​អាច​ធ្វើ​ឲ្យ​ស្លាប់​លើ​អ្នក​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​តែ​រាល់ថ្ងៃ​ក្នុង​ប្រទេស​ចិន ដែល​ពួក​គេ​ក៏​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ជិត​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​អ្នក​ជក់បារី ទំនងជា​មាន​អាការ​កើត​ជំងឺមហារីក​បំពង់​លើ​ក្រពះ (Esophagus) បើសិនជា​ពួក​គេ​បាន​ញ៉ាំ​តែ​ដែល​ក្តៅ​បំផុត ។ អ្នក​ដែល​ញ៉ាំ​តែ​ក្តៅ​រាល់ថ្ងៃ តែ​មិន​ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​គឺ​មិន​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ទេ ។

វា​មិន​ទាន់​ច្បាស់​ថា​តើ​ការ​សិក្សា​នេះ​និយាយ​ពាក់ព័ន្ធ​ទៅ​លើ​មនុស្ស​ដែល​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឬ​អត់​ឡើយ ។ ប្រភេទ​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ដែល​កើត​មាននៅ​ប្រទេស​ចិន​ជា​ពិសេស (Squamous Cell Carcinoma) គឺ​មិន​មាន​ញឹកញាប់​លើ​ប្រជា​ជន​​អង់គ្លេស​ទេ ដែល​ករណី​ភាគច្រើន​គឺជា​ប្រភេទ Adenocarcinoma​។ អ្នក​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស​ប្រហែលជា​មិន​ញ៉ាំ​តែ ក្តៅ​ៗ​ដែរ ជា​ពិសេស​ពេល​លាយ​ជាមួយ​ទឹកដោះគោ​តែ​ម្តង ។

កត្តា​ប្រឈម​មុខ​ដ៏​សំខាន់​របស់​ជំងឺមហារីក​បំពង់​លើ​ក្រពះ​គឺជា​ការ​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង ធាត់​ជ្រុល និង​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ ។ អ្នក​ដែល​ចង់​បន្ថយ​ការ​ប្រឈម​កុំ​ឲ្យ​កើត​ជំងឺមហារីក​នេះ​ត្រូវ​បាន​គេ​ណែនាំ​ថា កុំ​បារម្ភ​ច្រើន​ថា​ពួក​គេ​ញ៉ាំ​តែ​ច្រើន​ប៉ុនណា​អី។

ពិត​ណាស់ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាត់​រលាក​ច្រើន​ដង​ជាមួយ​ភេសជ្ជៈ ក្តៅ​ៗ ដូច្នេះ​អ្នក​ក៏​អាច​ចៀស​ផុត​ពី​ការ​មាន​របួស​នៅ​មាត់​បាន​ទៀត (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ