ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ជួយ​ក្មេង​ៗ​ចេញពី​រូង​ភ្នំ​ថាំហ្លួង… វីរបុរស​យើង​ជួប​គូស្នេហ៍​ហើយ

5 ឆ្នាំ មុន

DAILY MAIL​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​រិ​ក ស្តេ​ន​តុ​ន​(Rick Stanton) អាយុ​៥៧​ឆ្នាំ​កំពុង​សេពគប់ និង​មើលចិត្ត​ជាមួយ​នាង​ស៊ី​រី​ផុ​ន ប៊ុ​ក​ងើ​ន​(Siripon Bugnngern) ជា​គ្រូពេទ្យ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ដែល​មាន​គម្លាត​អាយុ​ពី​គ្នា​២០​ឆ្នាំ…

DAILY MAIL​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​រិ​ក ស្តេ​ន​តុ​ន​(Rick Stanton) អាយុ​៥៧​ឆ្នាំ​កំពុង​សេពគប់ និង​មើលចិត្ត​ជាមួយ​នាង​ស៊ី​រី​ផុ​ន ប៊ុ​ក​ងើ​ន​(Siripon Bugnngern) ជា​គ្រូពេទ្យ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ដែល​មាន​គម្លាត​អាយុ​ពី​គ្នា​២០​ឆ្នាំ ។

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ចក្រភព​អង់គ្លេស កាលពី​ប៉ុន្មាន​ខែ​មុន និង​ក្នុងអំឡុងពេល​ក្មេង​​ប្រុស​១៣​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​ជាប់​នៅ​ក្នុង​រូង «​ថាំ​ហ្លួង​» នាង​បាន​ដើរតួ​ជា​អ្នកបកប្រែ​ឲ្យ​លោក​ស្តេ​ន​តុ​ន និង​ក្រុម​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស ។

មនុស្ស​ជំនិត​ម្នាក់​បញ្ជាក់​ប្រាប់ DAILY MAIL​ថា «​ទោះបីជា​ពួក​គេ​ទើបតែ​ជួប​គ្នា​ក៏​ដោយ ប៉ុន្តែ​លោក​រិ​កបាន​លង់​ស្នេហ៍​លើ​នាង​យ៉ាង​ខ្លាំង ។ នាង​ជា​អ្នក​ខេត្ត​ឈៀង​រ៉ៃ ដូច្នេះ​នៅ​ពេល​លោក​រិ​ក ហៅ​ឲ្យ​ទៅ​ជួយ​ក្រុម​ក្មេង​ប្រុស​ដែល​បាត់​ខ្លួន នាង​ក៏​ទៅ​នៅ​ក្បែរ​លោក​។ នាង​បាន​ជួយ​លោក​រិ​ក និង​អ្នក​មុជទឹក​ផ្សេង​ទៀត​ក្នុង​នាម​ជា​អ្នកបកប្រែ​រហូត​ចប់​ភារកិច្ច» ។

អ្នក​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​គ្នា ហើយ​ក៏​មិន​ចម្លែក​ដែរ​ប្រសិនបើ​ពួក​គេ​រៀប​ការ ។  លោក​រិ​ក ស្តេ​ន​តុ​ន និង​លោក​John Volanthen ជា​មនុស្ស​២​នាក់​ដំបូង​ដែល​ជួប​ក្មេង​ទាំង​១២​នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ល្អាង​«​ថាំ​ហ្លួង​» នៅ​ស្រុក​មេ​សាយ ខេត្ត​ឈៀង​រ៉ៃ​តាំងពី​ថ្ងៃ​ទី​២៣ មិថុនា​កន្លង​មក និង​ជា​អ្នក​នាំ​ក្មេង និង​គ្រូបង្វឹក​ចេញពី​រូង​រហូត​ជោគជ័យ​នៅ​ថ្ងៃ​ទី​១០ កក្កដា ។

លោក​រិ​ក ស្តេ​តុ​ន បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ចក្រភព​អង់គ្លេស​«MBE» ជា​ការ​លើក​​ស្ទួយ​កិត្តិយស​មាន​ចំណែក​ជួយ​សង្គ្រោះ​មនុស្ស​នៅ​ក្នុង​ល្អាង​ដ៏​អង់អាច​ក្លាហាន​ជា​ច្រើន​លើក ។ មិនតែប៉ុណ្ណោះ​លោក​មានកេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា «​មនុស្ស​ត្រូវ​ទូរស័ព្ទ​រក​» ប្រសិនបើ​មានការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ល្អាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ