ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវលី ពៅ, នាងក្អយ, ជីប ធី, ជា រដ្ឋា ​ជាប់បទ​ល្មើស​ព្រហ្មទណ្ឌ​​ហេតុអ្វី​អនុវត្ត​មិនកើត?​… ​ចាប់មិនបាន?​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យ​ឈឹង… នាងក្អយ​ជាប់បណ្តឹង​​ពីបទរំលោ.ភ​​សេចក្តី​ទុក​ចិត្ត គឺជួល​រថយន្ត​​ទំនើប​របស់​គេ​ច្រើន គ្រឿង ​យកទៅបញ្ចាំ និង​ត្រូវ​តុលាការ​ចេញដីកា​​ស្វែង​រកចាប់ខ្លួន​​រួចហើយ ប៉ុន្តែ​ស្ងាត់ឈឹង​​មិន​ដឹង​ជាគេ​ភ្លេច? ឬ​ខ្ជិល​អនុវត្ត? ​វីវរ​ហើយ ។

រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យ​ឈឹង… នាងក្អយ​ជាប់បណ្តឹង​​ពីបទរំលោភ​​សេចក្តី​ទុក​ចិត្ត គឺជួល​រថយន្ត​​ទំនើប​របស់​គេ​ច្រើន គ្រឿង ​យកទៅបញ្ចាំ និង​ត្រូវ​តុលាការ​ចេញដីកា​​ស្វែង​រកចាប់ខ្លួន​​រួចហើយ ប៉ុន្តែ​ស្ងាត់ឈឹង​​មិន​ដឹង​ជាគេ​ភ្លេច?  ឬ​ខ្ជិល​អនុវត្ត? ​វីវរ​ហើយ ។

​បុរស​ឈ្មោះ​ជីព ធី ​ជា​សិស្ស​​មេធាវី​ក្បត់​នឹង​មនសិកា​​រ ស៊ី​កូនស្រី​មិត្តភក្តិ​ដែលយកទៅផ្ញើ​នៅផ្ទះ​ គឺ​រំលោភ​សេព​សន្ថវៈ​លើ​ក្មេងស្រី​មិន​ទាន់គ្រប់អាយុ (ក្មេង​ស្រី​អាយុ១៥ឆ្នាំ) ​ហើយ​ប្រើ​ល្បិច​ចាប់ឪពុក​នាង​ដាក់គុក​មួយប្រាវទៀត ប៉ុន្តែសំណាង​អាក្រក់របស់​គេ ក៏​បែកការណ៍​​ធ្លាយ​រឿង​​ពិត​​ តុលា​ការ​រាជ​ធានីភ្នំពេញ ក៏ចេញ​ដីកា​ដោះលែង​​ឪពុក​នាង​ជំទង់​រងគ្រោះ​​ឱ្យ​មាន​សេរីភាពវិញ​ ហើយចេញ ដីកា​​ស្វែង​រក​ចាប់ខ្លួន​​សិស្ស​មេធាវី​​ជីប ធី ដើម្បី​បើកការ​ជំនុំ​ជម្រះ ​​​។

​ការ​ស្វែង​រក​ចាប់ខ្លួន​ជីប ធី ពី​មួយថ្ងៃទៅមួយថ្ងៃ ក៏ស្ងាត់​ឈឹង… មិន​ដឹង​ថា សមត្ថកិច្ច​ភ្លេច ឬ​​ខ្ជិល​នោះទេ? បើរវល់​តែ​ខ្ជិល​យ៉ាង នេះ ​តើ​ឱ្យពលរដ្ឋ​​សង្ឃឹម​​លើច្បាប់​​ដូចម្តេចទៅ?​រឿង​ជំទាវ​ជា​ រដ្ឋា អតីត​រដ្ឋលេខាធិការ​​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម និងជា អតីត​​ស្នង​ការ​រង​នគរបាល​រាជធានីភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ព្រហ្ម​ទណ្ឌ ​វាយប្រហារ​​​ដោយទឹកអាស៊ីត​​ទៅ​​លើម្តាយ​មីង​តារា​​សម្តែង​​​អុិន សុខលីដា ​ដោយសារតែ​​ស្រឡាញ់​​ស្រីដូចគ្នា មិនបាន​សម្រេច​នោះ ក៏​ត្រូវ​​តុលាការ​​រាជ​ធានី​ភ្នំពេញចេញដីកា​ស្វែង​រក​​ចាប់​ខ្លួន​ដែរ ប៉ុន្តែ​ស្ងាត់​ឈឹងមិន​ដឹងថា សមត្ថ​កិច្ចភ្លេច ឬ​ក៏ខ្ជិលនោះទេ?

ករណីបទល្មើស​ព្រហ្ម​ទណ្ឌ​​​ខាងលើនេះ បានអូស​បន្លាយ​ពេលជាង​២ឆ្នាំ​ហើយ… ​បើ​​សមត្ថកិច្ច​ខ្ជិល ឬ​មិន​អនុវត្ត​ច្បាប់ តើ​ថ្ងៃ​ណា ទៅ ទើប​ច្បាប់​យុត្តិធ​ម៌… ច្បាប់​មានតម្លាភាព? អ្នកស្លូត​ត្រង់​សង្ឃឹម​លើសមត្ថកិច្ច​ និងច្បាប់ ចុះ​បើ​មិនអនុវត្ត​ជាមួយ​អ្នក​ល្មើស តើ​​ឱ្យ​ពលរដ្ឋ​​ស្លូតត្រង់​សង្ឃឹម​​លើអ្វី?

​សំ​ណុំ​រឿង​​ព្រហ្ម​ទណ្ឌ​​ចោទ​ប្រកាន់​​លោក​ជំទាវ ​លី ពៅ ភរិយា​​លោក​ឧកញ៉ា ​វែង ​លីតិចឡា វាយ​ធ្វើ​បាប​យុវជន​កូន​ចិញ្ចឹម​​៤​នាក់ តាំងពី​កុមារ​ភាព​រហូត​ដល់​វ័យ​​ជំទង់​ និង​ខ្លះ​ពេញ​វ័យ​​ដែល​បាន​​បែកធ្លាយ កាល​ពីថ្ងៃទី២២ កុម្ភៈ ២០១៣ នោះ រហូត​មក​ដល់​ពេល​នេះ​ស្ងាត់​​ឈឹងមិន​ដឹងជា​គេ​ខ្ជិល​អនុ​វត្ត​ច្បាប់ ឬ​ទុក​ឱ្យ​ជន​​ត្រូវចោទ​រត់​គេច​ខ្លួន​សិន​នោះ​ទេ ។

បើ​តាម​ការ​រំ​លឹក​ឡើង​វិញ​ពី​ប្រ​វត្ដិ​ដើម​​លោក​វ៉ាន់ កុល​ ជា​ឪពុក​ធំរបស់​យុវជន​​រង​គ្រោះ​និ​យាយ​ថា ក្មួយ​​កំ​ព្រា​ប្រុស​-​ស្រី​របស់​លោក​៣​នាក់ និង​នាង​ផល្លី​ម្នាក់​ទៀត​ត្រូវ​បានលោក​ជំទាវ​ លី ពៅ និង​ស្វាមីជា​ឧកញ៉ា​ឈ្មោះ​វែង ​លីតិចឡា​ វាយធ្វើ​បាប-ធ្វើ​ទា​រុណ​កម្ម​​យ៉ាង​ព្រៃផ្សៃ… ដូច្នេះ​សូម​ឱ្យ​សមត្ថ​កិច្ច​អនុ​វត្ត​រឿងនេះ​​ឱ្យ​បាន​​លឿន។

 លោក​វ៉ាន់ កុល​ និ​យាយ​ថា​ ក្មួយ​របស់​លោក​ទាំង​៣​នាក់​ ដែល​ត្រូវ​លោក​​ជំ​ទាវ​លី​ ពៅ​ វាយ​ធ្វើ​ទា​រុណ​កម្ម​ ក្នុង​នាម​ជា​កូន​ចិញ្ចឹម​នោះ​ ១-ឈ្មោះ​សង់ សុ​ខា​ ភេទ​ប្រុស​ អា​យុ​២​២​ឆ្នាំ​ ២-ឈ្មោះ​សង់​ សុខ​នី​ ភេទ​ស្រី​ អាយុ​២០​​ឆ្នាំ និង​៣-​ឈ្មោះ​សង់​​គន្ធា អា​យុ​១​៧​ឆ្នាំ​ ពួក​គេ​ជា​បងប្អូន​បង្កើត​កំ​ព្រា​ឪ​ពុក​ម្ដាយ​តាំង​ពី​តូច​ និង​នាង​ផល្លី​ អា​យុ​១​៧​ឆ្នាំ​ម្នាក់​ផង​ដែរ ដែល​ពួក​គេត្រូវ​លោក​​​ជំ​ទាវ​លី​ ពៅ​ ប្រ​មូល​យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម​ ហើយ​ធ្វើ​ទា​រុណ​កម្ម​ដូច​ទាស​ករ​ដាច់​ថ្លៃ​ ។

​ប៉ុន្ដែ​លោក​បញ្ជាក់​ថា ក្មួយ​ឈ្មោះ​សង់​ សុ​ខា និង​​ឈ្មោះ​សង់​ សុខនី បាន​រត់​​រួច​ពី​ភូមិ​គ្រឹះ​នោះ​មុន​ ។​ លុះ​ក្រោយ​មក​ទើប​នាង​គន្ធា និង​នាង​ផល្លី​រត់​រួច​តាម​ក្រោយ ទើប​ធ្វើ​ឱ្យ​បែក​​ធ្លាយ​រឿង​ធ្វើ​ទារុណ​កម្ម​ដ៏​ព្រៃ​ផ្សៃ​​របស់​គ្រួសារ​អ្នក​មាន​ខាង​លើ​នេះ​តែ​ម្តង ៕