ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​ព្រួយបារម្ភ​ការ​ផ្គត់ផ្គង់​អន់​ថយ

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​៤%​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ខណៈ​កំពង់​ផែ​ប្រទេស​លី​ប៊ី​បាន​បើក​ដំណើរការ​សា​ជា​ថ្មី និង​ពាណិជ្ជករ​កំពុង​រង់ចាំ​ការ​បង្កើន​ផលិត​កម្ម​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត ។ តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​ធ្លាក់​ចុះ…

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​៤%​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ខណៈ​កំពង់​ផែ​ប្រទេស​លី​ប៊ី​បាន​បើក​ដំណើរការ​សា​ជា​ថ្មី និង​ពាណិជ្ជករ​កំពុង​រង់ចាំ​ការ​បង្កើន​ផលិត​កម្ម​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត ។

តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​ធ្លាក់​ចុះ ៤,១% ឬ​៣,០៩​ដុល្លារ មក​ស្មើ​៧២,២៤​ដុល្លារ​ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​របស់ West Texas Intermediate បាន​ធ្លាក់​ចុះ​៣,៩% ឬ​២,៧៤​ដុល្លារ មក​ស្មើ​៦៨,២៧​ដុល្លារ​ក្នុង​១​ធុង ។

ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​លី​ប៊ី ជម្លោះ​ពលកម្ម​ក្នុង​ប្រទេស​ន័​រ​វែ​ស និង​ភាព​ចលា​ចល​ក្នុង​ប្រទេស​អុ​ី​រ៉​ង់ បាន​ជួយ​ជំរុញ​ដល់​តម្លៃ​ប្រេង​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

យ៉ាងណា​ក្តី លោក Alexander Novak រដ្ឋមន្ត្រី​ថាមពល​របស់​រុ​ស្ស៊ី បាន​ប្រាប់​អ្នក​សារ​ព័ត៌មា​ន​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត អាច​នឹង​បង្កើន​ទិន្នផល​ប្រេង​ប្រមាណ​១​លាន​ធុង​ទៀត​ក្នុង​១​ថ្ងៃ ឬ​ច្រើន​ជាង​នេះ ប្រសិនបើ​ទីផ្សារ​មាន​កង្វះ​ការ​ផ្គត់ផ្គង់ ។

លើស​ពី​នេះ មាន​របាយការណ៍​ថា សហរដ្ឋអាមេរិក​អាច​នឹង​ប្រើ​ប្រេង​បម្រុង​របស់​ពួក​គេ​ដែល​អាច​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ។

ផលិតកម្ម​ក្នុង​ប្រទេស​លី​ប៊ី​នៅ​តែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ដដែល ។ National Oil Corporation បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា បើ​ទោះជា​កំពង់​ផែ​បាន​ចាប់​ដំណើរការ​វិញ​មែន ប៉ុន្ដែ​ទិន្នផល​ក្នុង​តំបន់​ប្រេង Sharara អាច​នឹង​ធ្លាក់​ចុះ​យ៉ាងតិច​១៦​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ បន្ទាប់​ពី​ពលករ​២​រូប​ត្រូវ​បាន​ចាប់ខ្លួន ។

ក្នុង​ប្រទេស​ន័​រ​វែ​ស​វិញ សហជីព​ពលករ​ក្នុង​តំបន់​ជីក​ប្រេង និង​ឧស្ម័ន បាន​បន្ត​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ចន្ទ​។ អ្នកចូលរួម​កូដកម្ម​២​រូប​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​អាទិត្យ​នៅ Samawa បន្ទាប់​ពី​មាន​ហិង្សា​ជាមួយ​កង កម្លាំង​សន្តិសុខ ។ ការ​ធ្វើ​កូដកម្ម​មិន​ទាន់​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​ឆៅ​ឡើយ ប៉ុន្តែ​រដ្ឋមន្ត្រី​រតនាគារ​របស់​សហ​រដ្ឋ​អាមេរិក លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មាន​គោលដៅ​បញ្ឈប់​ការ​នាំ​ចេញ​ប្រេង​អុ​ី​រ៉​ង់​ដល់​កម្រិត​សូន្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ