ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃជួបសោកនាដកម្មម្តង​ទៀត​ហើយ…

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កាសែត​ថៃ​ នៅ​​ថ្ងៃ​ទី​១៨ កក្កដា​ នេះបាន​ផ្សាយ​ថា មាន​​ឧទ្ធម្ភាគចក្រ​ធុន​តូច​មួយ​គ្រឿង​ ត្រូវ​បាន​​ធ្លាក់ ​នៅ​ក្នុងស្រុក​ «​ឈុ​ន​ប៊ុត​»…

ប្រទេស​ថៃ ៖ កាសែត​ថៃ​ នៅ​​ថ្ងៃ​ទី​១៨ កក្កដា​ នេះបាន​ផ្សាយ​ថា មាន​​ឧទ្ធម្ភាគចក្រ​ធុន​តូច​មួយ​គ្រឿង​ ត្រូវ​បាន​​ធ្លាក់ ​នៅ​ក្នុងស្រុក​ «​ឈុ​ន​ប៊ុត​» ខេត្ត​ខុន​គេ​ន ខណៈ​​ចាក​ចេញពី​ខេត្ត​ស្រះ​បុរី ប្រទេស​ថៃ ។

របាយការណ៍​ដំបូង​បាន​បញ្ជាក់​ថា​ មាន​ភ្លើងឆាបឆេះ និង​មាន​មនុស្ស​​​ស្លាប់​ចំនួន​៣​នាក់ ចំណែក​មូលហេតុ​ពី​ការ​ធ្លាក់​នេះ ​ដោយសារ​តែ​ត្រីវិស័យ​មិន​អំណោយ​ផល ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ឧទ្ធម្ភាគចក្រ​នេះ​បាន​ចាក​ចេញពី​ខេត្ត​ស្រះ​បុរី ក្នុង​ទិស​ដៅ​ ឆ្ពោះទៅ​ខេត្ត​ខុន​គេ​ន ដែល​ជា​ឧទ្ធម្ភាគចក្រ​​​អ្នក​យកព័ត៌មាន​ក្នុង​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​​៧ ជួល​មក​យក​ព័ត៌មាន​​នៅ​ក្នុង​ខេត្ត​ខុន​គេ​ន ​ប៉ុន្តែពួកគេ​​រួច​ផុត​ពី​គ្រោះថ្នាក់ ព្រោះ​​​បាន​រង់ចាំ​ឡើងជិះ​នៅ​​ឯអាកាស​យាន​ដ្ឋាន​ខុន​គេ​ន ដោយ​​បាន​ធ្លាក់​មុន​ពេល​​មក​ដល់​គោលដៅ​ប្រហែល​៧០​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ