ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​តែ​ក្ឌាំង​ដូច​រន្ទះ មួយ​ទៅ​មុខ​លែង​រួច មួយទៀត​រួញ​​មុខ​ខ្លួនឯង (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តពណ៌​​ស្លែ​មួយ​គ្រឿង​ក្រពឹត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់​មុខ​បើក​ទៅ​មុខ​លែង​រួច ​ពេល​ដែល​កំពុង​តែបើ​កបរ​តាម​ផ្លូវ​សុខ​ៗ ក៏​ស្រាប់តែ​មាន​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ចេញពី​កន្លែង​លាង​មក​បុក​ពេញទំហឹង ហើយ​បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស​នោះ​រួញ​មុខ​ខ្លួនឯង​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ រថយន្តពណ៌​​ស្លែ​មួយ​គ្រឿង​ក្រពឹត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់​មុខ​បើក​ទៅ​មុខ​លែង​រួច ​ពេល​ដែល​កំពុង​តែបើ​កបរ​តាម​ផ្លូវ​សុខ​ៗ ក៏​ស្រាប់តែ​មាន​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ចេញពី​កន្លែង​លាង​មក​បុក​ពេញទំហឹង ហើយ​បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស​នោះ​រួញ​មុខ​ខ្លួនឯង​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ហាង​លាង​រថយន្ត ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១៦៣ កែង​នឹង​ផ្លូវ​លេខ​៤៨០ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូ​រ៉ឺ​មក​កង់​បី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​គាត់​មក​ឈប់​ចត​ចាំ​ដឹក​ម៉ូយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ហើ​យ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៦៦៩៥ ដែល​​បើកបរ​ដោយ​បុរស​វ័យក្មេង​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង ។

លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២F-៩១៤៩ ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ទើបនឹង​លាង​រថយន្ត​​រួច​ ហើយ​បើក​ចេញពី​កន្លែង​លាង​នោះ ក៏​ស្រាប់តែ​បោះពួយ​ទៅ​បុក​នឹង​រថយន្ត​ពណ៌​ស្លែ​នោះ លាន់ឮ​សូរ​តែ «​ក្ឌាំង​ដូច​រន្ទះ​» យ៉ាង​ខ្លាំង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​ដែរ ទំនងជា​កើតឡើង​ដោយសារ​តែ​បុរស​វ័យ​ចំណាស់​ម្នាក់​ខាងលើ​បាន​បើកបរ​រថយន្ត​របស់​គាត់​ចេញពី​កន្លែង​លាងរថយន្ត​នោះ​ ទំនងជា​ជាន់​ហ្គា​ជ្រុល ទើប​បានជា​បោះពួយ​ហោះ​ទៅ​បុក​រថយន្ត​ពណ៌​ស្លែ​ដែល​កំពុង​តែ​បើកបរ​តាម​ផ្លូវ​សុខ​ៗ បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស្លែ រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់​មុខ​បើក​ទៅ​មុខ​លែង​រួច ចំណែក​រថយន្ត​ពណ៌​សរង​ការ​ខូចខាត​រួញ​​មុខ​ខ្លួនឯង ហើយ​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះដ​ែរ​មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​គ្រោះថ្នាក់​ចរាច​ណ៍រ​វាង​រថយន្ត​ទាំង​ពីរ​គ្រឿង ហើយ​ធ្វើការ​វាស់វែង​ រួច​ក៏​ឱ្យ​រថយន្ត​ព​ណ៌ស​​បើក​​ទៅ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ចំណែកឯ​រថយន្ត​ពណ៌​ស្លែ ដោយ​សារ​ដាច់​កាឡេ​កង់មុខ​បើក​ទៅ​មុខ​មិន​រួច​ក៏​បាន​រក្សា​នៅ​កន្លែង​​ដដែល​។

ដោយ​មិន​ចង់ឱ្យ​មានរឿង​វែង​ឆ្ងាយ​តទៅ​ទៀត និង​ដឹង​ពី​កំហុស​របស់​ខ្លួន​នោះ ភាគី​ខាង​រថយន្ត​ពណ៌​ស​យល់ព្រម​​​ចេញសង​ថ្លៃ​ជួសជុល​ទាំងស្រុង​ទៅ​​ឱ្យ​រថយន្ត​ពណ៌​ស្លែ​ ​​ដើម្បី​​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ