ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TAN CHONG MOTOR CAMBODIA ដាក់​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត NISSAN ថ្មី

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​TAN CHONG MOTOR CAMBODIA បាន​ដាក់​ឱ្យ​ដំណើរ ការ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត និង​រថយន្ដ NISSAN…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​TAN CHONG MOTOR CAMBODIA បាន​ដាក់​ឱ្យ​ដំណើរ ការ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត និង​រថយន្ដ NISSAN URVAN ស៊េរី​ថ្មី កាលពី​ថ្ងៃ​ទី ១០ កក្កដា​។

លោក ហួត គឹ​ម​ម៉េ​ង នាយក​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន TAN CHONG MOTOR CAMBODIA មាន​ប្រសាសន៍ ឆ្នាំ​២០០៦ ក្រុមហ៊ុន Tan Chong Group បាន​បើក​ដំណើរ ការ ​សេវាកម្ម​ បន្ទាប់​ពី​ការ​លក់​នៅ​ប្រទេស​កម្ពុជា​ក្រោម​ស្លាក​យីហោ E-garage​។ នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ចែកចាយ​ជា​មូ​យ​ក្រុមហ៊ុន​Nissan Motor ដើម្បី​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ចែកចាយ​យានយន្ដ Nissan នៅ​ក្នុង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​។​

បន្ទាប់​មក​ក្រុមហ៊ុន Tan Chong Motor Cambodia(TCMC)​ក្លាយជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នៃ​រថយន្ដ Nissan នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បើក​មជ្ឈមណ្ឌល​Nissan 3s ដំបូង​របស់​ខ្លួន​នៅ​ខេត្តសៀមរាប ព្រមទាំង​មាន​សាខា​មួយ​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​លោក ហួត​គឹ​ម ម៉េ​ង ការ​ដាក់​ឱ្យ​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​នេះ គឺ​ដើម្បី​បំពេញ​តម្រូវ ក៏​ដូច​ជា​ឆ្លើយ​តប​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​លើក​ឡើង​ថា ក្រុមហ៊ុន​បន្ដ​ផែន​អាជីវកម្ម​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា រាប់​ប​ញ្ជូ​ល​ទាំង​​ការ​ពង្រីក​បណ្ដាញ ដើម្បី​គ្រប់គ្រង​ទីផ្សារ​បាន​ល្អ ក្នុង​ការ​បំពេញបន្ថែម​តម្រូវការ​តាម​​ខេត្ត​មានការ​កើនឡើង​។ ​មក​ទល់​ថ្ងៃនេះ TCMC បាន​នាំ​មក​នៅ​រថយន្ត Nissan មាន​​បច្ចេកទេស​ចុង​ក្រោយ ត្រូវ​ជាមួយនឹង​ទីផ្សារ​កម្ពុជា​ហើយ​ចំពោះ​ប្រទេស​កម្ពុជា ក្រុម​ហ៊ុន​បាន​បង្ហាញ​ថា កំណើន​ទីផ្សារ​មាន​ភាព​ជោគជ័យ ពោល​គឺ​លើស​ពី​ការ​រំពឹង​ទុក​នៃ​កំណើន​ការ​លក់​រួម​ទាំង​ស្ថេ​រ​ភាព​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

ក្នុង​ឱកាស​ដាក់​ឱ្យ​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​រថយន្ត​Nissan Urvan ស៊េរី​ថ្មី​បាន​នាំ​ចូល​សុទ្ធ​ពី​ប្រទេស​ជប៉ុន​។ រថយន្ដ Nissan Urvan ត្រូវ​បាន​ណែនាំ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩៧៣​ ក្នុង​គោលបំណង​ផ្ដល់​នូវ​អ្វី​ដែល Urvan ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​រថយន្ដ​ប្រភេទ​ធំ​ទូលាយ និង​ផ្ទៃ​ខាងក្នុង​រថយន្ដ​មាន​ភាពល្អ​ប្រណីត​អម​ដោយ​ជាមួយនឹង​ភាព​ជា​ម្ចាស់​ការ​ក្នុង​ការ​លក់​ដោយ​ជោគជ័យ​ជាង​១៤០​ប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ