ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ក្រុមហ៊ុន​រថយន្ត Nissan សម្លឹង​ឃើញ​ទីផ្សារ​កម្ពុជា​នឹង​មាន​កំណើន​ការ​លក់​ខ្ពស់?​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​បាត់ដំបង​ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd ហៅ​កាត់​​ថា…

ខេត្ត​បាត់ដំបង​ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd ហៅ​កាត់​​ថា TCMC ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ​ការ​លក់ដូរ​រថយន្ត​ទំនើប Nissan នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​នឹង​មាន​កំណើន​ការ​លក់​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហួត គឹ​ម​ម៉េ​ង ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Tan Chong Motor Cambodia ។​

​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd ហៅ​កាត់​ថា TCMC គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Tan Chong Motor Holdings Bhd. នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​អ្នក​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខតែ​មួយ​គត់​នៅ​កម្ពុជា ។

​ថ្លែង​នា​ឱកាស​បើក​សម្ពោធ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​រថយន្ត NISSAN 3S នៅ​ទីរួមខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​ទី ១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក ហួត គឹ​ម​ម៉េ​ង មាន​ប្រសាសន៍​បញ្ជាក់​ថា​​ មជ្ឈមណ្ឌល Nissan 3S ជា​មជ្ឈមណ្ឌល​ដំបូង​បើកទ្វារ​ដំណើរការ ដើម្បី​ផ្តល់​សេវា​កម្ម​​ដល់​អតិថិជន ជា​ពិសេស​ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្ត​មាននៅ​ពិធី​សម្ពោធ​មជ្ឈ​មណ្ឌល​​បង្ហាញ​​​រថយន្ត NISSAN 3S បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ពី​មជ្ឈមណ្ឌល Nissan 3S Center ដែល​បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ ។ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​​មាន​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ បន្ទាប់​ពី​ការ​លក់ ដោយ​មជ្ឈមណ្ឌល​សេវាកម្ម E-garage ដែល​ប្រើប្រាស់​ឧបករណ៍​វិភាគ​​តាមដាន​យានយន្ត​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់ ។​

លោក ហួត គឹ​ម​ម៉េ​ង ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Tan Chong Motor Cambodia មាន​ប្រសាសន៍​បន្ត​ថា​៖ «​ផែនការអាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​ព្រះ​រាជាណាចក្រ​​កម្ពុជា​រួម​បញ្ចូល​ទាំង​ការ​ពង្រីក​បណ្តាញ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​លើ​ទៅ​ផ្សារ ក៏​ដូច​ជា​ការ​ណែនាំ​ពី​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ទៀត​។ ក្រុមហ៊ុន​បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ទីផ្សារ​យ៉ាង​ជោគជ័យ ហើយ​គណៈ​គ្រប់​គ្រង​រំពឹង​ថា នឹង​មាន​ស្ថេ​រ​ភាព​នៃ​កំណើន​លក់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​» ។​

​សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល Nissan 3S (​ដែល​បាន​បើក​ថ្មី​នេះ រួម​បញ្ចូល​ទាំង Nissan Showroom និង ‘E-garage’ Aftersales Service Center) មានការ​រំពឹង​ទុក​ថា នឹង​មាន​សមត្ថ​ភាព​បង្កើន​ចំនួន​រថយន្ត​ម៉ូ​ដែល Nissan នៅ​ខេត្តបាត់ដំបង​ ព្រមទាំង​ខេត្ត​នៅ​ជិត​ៗ​ដូច​ជា ខេត្តបន្ទាយមានជ័យ និង​ប៉ៃលិន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ