ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានស្ទឹងសំរោង​នារសៀលនេះ ​ទឹក​នៅ​លិច​លង់​ដដែល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្ត​ថា គិត​ត្រឹម​​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ កក្កដា នេះ ស្ថាន​​ភាព​​​ទឹកគឺ​​​នៅ​​បន្ត​ជន់​លិចខ្លាំង ហើយ​ការ​ធ្វើ​ចរាចរណ៍ ក៏​​​ត្រូវ​បាន​អាជ្ញាធរ​​​ផ្អាកបណ្តោះអាសន្ន​​ដដែល ស្ថិត​​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៤…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្ត​ថា គិត​ត្រឹម​​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ កក្កដា នេះ ស្ថាន​​ភាព​​​ទឹកគឺ​​​នៅ​​បន្ត​ជន់​លិចខ្លាំង ហើយ​ការ​ធ្វើ​ចរាចរណ៍ ក៏​​​ត្រូវ​បាន​អាជ្ញាធរ​​​ផ្អាកបណ្តោះអាសន្ន​​ដដែល ស្ថិត​​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​​ចំណុច​​ស្ពាន​ស្ទឹង​សំរោង ​ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះ​សីហ​នុ ។

គួរកត់សម្គាល់ដែរថា បញ្ហា​​ទឹកជំនន់​ក្នុង​ឆ្នាំនេះ ហាក់​​មាន​សភាព​ខ្លាំង​ជាង​ឆ្នាំ​កន្លង​​ទៅ​​ទ្វេដង ដែល​ធ្វើ​ឱ្យ​ពល​រដ្ឋ​​ប្រមាណ​​​៤១០​គ្រួសារ ដែល​មាន​លំនៅ​ឋាន​ក្បែ​រ​នោះ​ ត្រូវ​រង​ផល​បះ​ពាល់​និងពិបាកក្នុង​​ការ​ធ្វើដំ​ណើរ​ចេញ-ចូល​ ដើម្បី​ប្រកប​របរ​ប្រចាំ​ថ្ងៃ​របស់​ពួក​​គាត់ ។

អាកាស​​​នៅ​តែ​បន្ត​ភ្លៀង​រាំង​​ៗ ហើយ​ទឹកជំនន់​​​ក៏​នៅ​បន្ត​គ្របដណ្តប់​ផ្លូវ​មាន​ប្រវែង​ជិត​៧០០​ម៉ែ​ត្រ​ ។​ ​ការ​លិច​លង់​​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​អះអាង​ថា មិន​មាន​ជំរើស​ជីកស្តារ ដើម្បី​បង្ហូរ​ទឹកជំនន់​នេះ​ ឱ្យ​ស្រក​លឿន​បាន​​ទេ ព្រោះ​នេះ​គឺ​ធម្មជាតិ ហូរ​ចុះ​ពី​តំបន់​ភ្នំខ្លាំង បើ​នៅ​តែ​ភ្លៀង គឺ​លិច​បន្ត បើ​រាំង​​អាច​ឆាប់​ស្រកវិញ  ។

​​ជាមួយ​និង​ប្រជាពលរដ្ឋ​ ដែល​កំពុង​រង​ផល​ប៉ះ​​ពាល់​​នេះ ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​កាក​បាទ​ក្រហម​កម្ពុជា​​សាខា​ខេត្ត​ព្រះ​សីហ​នុ ដោយ​មាន​ការ​ចែក​​អំណោយ​ខ្លះ​ៗ​ ដើម្បីសង្គ្រោះបឋម ​។ ​

អត្ថបទសរសេរ ដោយ