ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រូវ​ការពារ​នូវ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ជម្រុញ​ដល់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូរ​ទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ និង​សាសនា​នោះ​ឡើយ ។ សម្តេច​ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ជម្រុញ​ដល់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូរ​ទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ និង​សាសនា​នោះ​ឡើយ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រគល់​នឹង​ទទួល​នូវ​ម៉ូតូ​ចំនួន​១៦៤៦​គ្រឿង​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ប្រទេស​ជា​លើក​ទី​៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។ ថ្លែង​ក្នុង​ឱកាស​ប្រគល់​នោះ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​យើង​ជា​នគរបាល​បម្រើ​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ការពារ​នូវ​សន្តិសុខ​ជូន​ដល់​ពួក​គាត់ កុំ​គិត​ថា ពួក​គាត់​មក​ពី​គណបក្ស​ណា​ឬ​កាន់សាសនា​ណា​នោះ​ឡើយ ហើយ​ជាង​នេះ​ទៅ​ទៀត​ត្រូវ​បំបាត់​ឲ្យ​អស់​នូវ​ភាព​ខ្វះខាត់​ទាំងឡាយ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ថ្នាំងថ្នាក់​នា​ពេល​កន្លង​មក ។ សម្តេច​បាន​ថ្លែង​ថា​«​ប៉ុស្តិ៍​នគរបាល គឺជា​ប្រតិបត្តិ​ករ​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ត្រូវ​តែ​ថែរក្សា​ការពារ​នូវ​សន្តិសុខ​ជូន​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា និង​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​បណ្តា​ប៉ុស្តិ៍​ទាំងអស់​ត្រូវ​ជួយ​ថែរក្សា​នូវ​ម៉ូតូ​ដែល​ថ្នាក់លើ​ប្រគល់​ជូន​នេះ​កុំ​យក​ទៅ​ធ្វើ​អ្វី​ឲ្យ​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រូវ​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ដើម្បី​បញ្ជៀ​សការ​រិះគន់​ដោយ​ប្រការ​ណាមួយ​ជាដើម ។

សូម​រំលឹក​ថា​នេះ គឺជា​លើក​ទី​បួន​ហើយ ដែល​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ប្រគល់​ម៉ូតូ​ដល់​គ្រប់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ប្រទេស ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​ពួក​គេ​ក្នុង​ការ​ចុះ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ។

ក្រៅពី​ប្រគល់​នូវ​តូច​ចក្រយានយន្ត​ក្រសួងមហាផ្ទៃ​ក៏​បាន​សម្រេច​ប្រគល់​នូវ​សាំង​ចំនួន​១២០​លី​ត្រ និង​ថវិកា​ចំនួន ១.២០០.០០០​រៀល​ក្នុង​មួយ​ត្រីមាស សម្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ