ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសបិទ​ហើយ រូងភ្នំថាំហ្លួង

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា មនុស្ស​រាប់រយ​នាក់ ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ពិធី​សូត្រ​មន្ត នៅ​ខាង​មុខ​រូងភ្នំ Tham Luang ក្នុងស្រុក…

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា មនុស្ស​រាប់រយ​នាក់ ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ពិធី​សូត្រ​មន្ត នៅ​ខាង​មុខ​រូងភ្នំ Tham Luang ក្នុងស្រុក Mae Sai កាលពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ក្មេង​ៗ​កីឡាករ​ទាំង​១២​នាក់ និងគ្រូបង្វឹក​ម្នាក់ ត្រូវ​បាន​យក​ចេញ​មក​ក្រៅ​ ដោយ​សុវត្ថិភាព​កាលពី​ស​ប្តា​ហ៍​មុន​ ។ ក្រោយ​ពិធី​សូត្រ​​មន្តនេះ អាជ្ញាធរ​ក៏​បាន​ប្រកាស​បិទ​រូងភ្នំ​នេះ​មួយ​រយៈ សម្រាប់​ការ​ជួសជុល​ឡើង​វិញ ​។

ក្នុង​ចំណោម​ព្រះសង្ឃ​ធំ​ៗ​ទាំង​២៨​អង្គ មាន​ព្រះ​សង្ឃរាជ Kru Ba Sang La ប្រចាំ​នៅ​វត្ត Sai Muang ដែល​ស្ថិត​ជិត​ព្រំ​ប្រទេស​ភូមា និងចៅហ្វាយខេត្ត Chiang Rai រង Phra Ratanamunee​។អ្នកចូលរួម​ឯទៀត​មាន​ដូច​ជា ថ្នាក់ដឹកនាំ​ក្រុម​ជួយ​សង្គ្រោះ Narongsak Osotthanakorn ដែល​ពេល​នេះ​គឺជា​ថ្នាក់ដឹកនាំ​ខេត្ត Phayao ថ្នាក់ដឹកនាំ​ខេត្ត Chiang Rai លោក Prajon Pratsakul និង ប្រជាជន​ថៃ​និង​ភូមា​ជា​ច្រើន​។

ជាមួយ​គ្នា​នឹង​ការ​ធ្វើ​ពិធីសូត្រមន្ត ព្រះសង្ឃ​ក៏​បាន​ធ្វើការ​នឹករលឹក​ដល់​ទាហានជើងទឹក Saman Gunan ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ពេល​បំពេញការងារ​ក្នុង​រូងភ្នំ​ ។ ប្រជាជន​បាន​នាំ​យក​នូវ​ផ្កា ផ្លែ​ឈើ និងស្ករ​គ្រាប់​ជា​ច្រើន មក​ដាក់​នៅ​ពីមុខ​រូងភ្នំ ដើម្បី​ធ្វើការ​បន់ស្រន់​ដល់​ដួង​ព្រលឹង​ទាំងឡាយ​។

ខណៈ​ពេល​នេះ ក្មេង​ៗ​កំពុង​ស្នាក់​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ត្រៀម​នឹង​ចេញ​ទៅ​ផ្ទះ​នៅ​ថ្ងៃ​
ព្រ​ហ​ស្ប​ត្តិ៍​នេះ​។ អ្នក​ផ្តួចផ្តើម​បង្កើត​ក្រុមបាល់ទាត់​នេះ​ឡើង លោក Nopparat Kantawong បាន​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ចង់​ចូល​ជា​មូលនិធិ​ឧបត្ថម្ភ​ដល់​ក្រុម​របស់​គាត់ ក្រោយ​មានរឿង​បែប​នេះ​​កើតឡើង​៕

អត្ថបទសរសេរ ដោយ