ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមប្រមាញ់ដ៏គ្រោះថ្នាក់បំផុត… ​មេព្រៃនិងឈ្មួញឈើ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណីត​​១​គ្រឿង ត្រូវ​មេព្រៃ​មួយ​រូប​ចាប់​ឃាត់ ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ គឺ​ឈ្មួញ​ជាម្ចាស់​ឈើ​បាន​ហៅ​បក្សពួក​មក​តដៃ ​បំណង​រំដោះ​យក​រថយន្ត​ដឹកឈើ​នោះ​ទៅ​វិញ តែ​មិន​បាន​សម្រេច​ ក៏​ក្លាយជា​សង្គ្រាម​យកឈ្នះ​រៀង​ៗ​ខ្លួន…

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណីត​​១​គ្រឿង ត្រូវ​មេព្រៃ​មួយ​រូប​ចាប់​ឃាត់ ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ គឺ​ឈ្មួញ​ជាម្ចាស់​ឈើ​បាន​ហៅ​បក្សពួក​មក​តដៃ ​បំណង​រំដោះ​យក​រថយន្ត​ដឹកឈើ​នោះ​ទៅ​វិញ តែ​មិន​បាន​សម្រេច​ ក៏​ក្លាយជា​សង្គ្រាម​យកឈ្នះ​រៀង​ៗ​ខ្លួន ។

ហេតុការណ៍​នោះ​ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ កក្កដា កន្លង​មកនេះ​ នៅ​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល លើ​ផ្លូវ​ជាតិ​លេខ​៧៨A ត្រង់​ចំណុច​លើ​ទួល​អូរ​ត្រាវ ស្ថិត​នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​ដំណើរ​រឿង​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​ ត្រូវ​បាន​លោក ទន់ វីរភាព នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ និង​ជា​អ្នក​ចុះ​ចាប់​ផ្ទាល់​បានឱ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​នេះ គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​មួយ​គ្រឿង​មាន​ផ្លា​ក​លេខ​កំពង់ចាម​២A-៥៥៨៨ ពណ៌​ស ផ្ទុក​ឈើ​ប្រភេទ​ធ្នង់​ពេញ បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​ជា​ច្រកចេញ​ឈើ​ប្រចាំខែ ប្រចាំ​ឆ្នាំ ។

លោក​បាន​បន្ត​ទៀត​ថា ពេល​ដែល​លោក​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់​ នឹង​ព្យាយាម​បើក​រត់ ដោយ​ឃើញ​សកម្មភាព​បែប​នេះ លោក​បាន​យក​ដែក​ស្រួច​ចាក់​បំបែក​កង់​រថយន្ត​ដឹកឈើ ធ្វើ​ឱ្យ​ក្រុម​​ឈ្មួញ​ដែល​មាន​គ្នា​ជា​ច្រើន​នាក់ ចាប់ដៃ​លោក​មិន​ឱ្យចាក់​បំបែក​កង់ និង​រុញ​ទ្រូង​លោក​ឱ្យ​ផ្ងារ​ក្រោយ​ព្រមទាំង​មាន​បក្សពួក​ខាង​ឈ្មួញ​ឈើ​ពីរ​បី​នាក់​ទៀត កាន់​បំពង់​ទីប​គំរាម​វាយ ។

លោក​មេព្រៃ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ចាក់​បំបែក​កង់​រថយន្ត​ហើយ​នោះ ក្រុម​ឈ្មួញ​បាន​ដូរ​កង់​រថយន្ត​បើករ​ត់ទៅ​មុខ​បន្ត​ទៀត ។ លោក​មេព្រៃ​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០ កាក់​រថយន្ត​ដឹកឈើ​ជា​បន្ត ខណៈ​ពេល​នោះ​ក្រុម​ឈ្មួញ​បាន​យក​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ទៀត​មក​កៀរ​រថយន្ត​លោក​ដូច​នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ក្នុង​ខណៈ​ដេញ​កៀរ​គ្នា​នោះ​រថយន្ត​លោក​បាន​ឆ្កូត​ថ្នាំ​ខាងឆ្វេង​យ៉ាងដំណំ តែ​លោក​អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ។ ការ​ដេញ​កៀរ​គ្នា​នោះ​រថយន្ត​ដឹកឈើ​បើក​គេច​បាន​ជាង​២០​គីឡូម៉ែត្រ ទើប​ចាប់​បាន​នៅ​វេលា​ម៉ោង​៧​យប់​ក្នុង​ថ្ងៃ​ដដែល ត្រង់​ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ។ បច្ចុប្បន្ន​ វត្ថុ​តាង​ឈើ​និង​រថយន្ត យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ​ហើយ ។

លោក ទន់ វីរភាព បាន​បន្ត​ទៀត​ថា ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​គឺ​មានការ​លំបាក​ខ្លាំង​ដោយ​មាន​បទ​បញ្ជា​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​បន្ថែម​មេព្រៃ​៧​ទៅ​៨​នាក់​ទៀត ទើប​ចាប់​បាន ។ លោក​ថា​ នៅ​ក្នុង​នោះ​ដែរ​កាលពី​យប់​ថ្ងៃ​ទី​១៤ កក្កដា លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​ច្រេស ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ក៏​មាន​ករណី​រថយន្ត​ក្រុម​អ្នកកាន់កា​ត​កាសែត​៤​គ្រឿង បាន​កាក់​រថយន្ត​ដឹកឈើ​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ហើយ​ត្រូវ​រថយន្ត​ដឹកឈើ​បុក ក៏​មាន​ជម្លោះ​ទាស់ទែង​គ្នា​រហូត​មាន​អំពើ​ហិង្សា​កើតឡើង ដោយ​ភាគី​ខាង​រថយន្ត​ដឹកឈើ​ជា​ច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ​រថយន្ត​អ្នកកាន់កា​ត​កាសែត ទាំង​៤​គ្រឿង​នោះ បណ្តាល​ឱ្យ​បែក​កញ្ចក់​ខូចខាត​មិន​តិច​ទេ ។

ក្រោយ​ពី​ជម្លោះ​កើតឡើង អ្នក​ប្រើប្រាស់​កាត​កាសែត​ទាំងនោះ បាន​រត់​ចោល​រថយន្ត​ពីរ​គ្រឿង​ម៉ាក​កាម​រី​គូទ​ស្វិត​ទុក​ចោល​កន្លែង​កើតហេតុ ក្រោយមក​ទៀត​សមត្ថកិច្ច​ស្រុក​កូន​មុំ​បាន​អូស​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ស្រុក​កូន​មុំ ។សមត្ថកិច្ច​ប៉ូលិស​បានឱ្យ​ដឹង​ថា រថយន្ត​ពីរ​គ្រឿង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ពួក​គេ​វិញ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ដោយ​គ្មាន​ពាក្យបណ្តឹង​អ្វី​ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ