ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​កំណាចកា.ប់​​​​ប្រពន្ធ​​​៥ពូថៅស្លា.ប់ក្នុងផ្ទះ​ប្រឈមមុខជាប់គុក​អស់​មួយជីវិត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ…

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ប្តី​កាប់​ប្រពន្ធ​៥​ពូថៅ ដោយសារ​ភ្លើង​ប្រចណ្ឌ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​«​ឃាតកម្ម​គិត​ទុកជា​មុន​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ស្រុក អង្គស្នួល​ខេត្ត កណ្តាល កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​អស់​មួយ​ជីវិត​។

ជន​ត្រូវ​ចោទ​ឈ្មោះ ណ​ន ណាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​សព្វថ្ងៃ ស្នាក់​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ឈិ​ត ម៉ាច ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ទីលំនៅ​សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ស្ងាត់​មាត់​ទៅ ។ លុះ​ពេល​ជន​រង​គ្រោះ​ដេក​លង់លក់ ជនសង្ស័យ​បាន​យក​ពូថៅ​កាប់​ជន​រង​គ្រោះ​ចំនួន​៥​ពូថៅ​សំដៅចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហើយ​យក​ភួយ​គ្របដណ្តប់​ពីលើ ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៨​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​នាំ​កូន​២​នាក់​តូច​ៗ ជិះ​ម៉ូតូ គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាត់​ទៅ ។

លោក​អធិការ​ស្រុក​អង្គស្នួល​បាន​បញ្ជាក់​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ ឈ្មោះ ឈិ​ត តាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​ឃើញ​ផ្ទះ​បង​មិន​បើកភ្លើង អំ​ពូ​ល​ក៏​បាន​ដើរទៅ​មើល ហើយ​ស្រែកហៅ​ក៏​មិន​ឮ​សូរ​ឆ្លើយ រួច​បាន​ឡើង​ទៅ​មើល​នៅ​លើ​ផ្ទះ និង​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជន​រង​គ្រោះ​ដេក​គ្រប​ភួយ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ចុះ​មក​វិញ​មក​ប្រាប់​ប្រពន្ធ និង​ទៅ​រាយការណ៍​ជូន​មេ​ភូមិ ព្រមទាំង​សមត្ថកិច្ច មូលដ្ឋាន​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព និង​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត លុះដល់​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ​បន្ទាប់មក​​​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​កំពុង​ដេក​លក់​ចំ​ក្បាល​ចំនួន​៥​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ មូលហេតុ​ប្រច័​ណ្ឌ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់ផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ