ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ ! មនុស្ស​មិនមែន​ជា​របស់​ចាក់​ឡើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ដៃដល់​ពេល​ផឹកស្រា​ស្រវឹង​ទាស់​ពាក្យ​សម្តី​គ្នា​ចាក់​មួយ​ដែកឆាប​ស្លាប់​ម្នាក់ ដែល​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន…

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ដៃដល់​ពេល​ផឹកស្រា​ស្រវឹង​ទាស់​ពាក្យ​សម្តី​គ្នា​ចាក់​មួយ​ដែកឆាប​ស្លាប់​ម្នាក់ ដែល​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​«​ឃាតកម្ម​» ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ស្តៅ កន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​ដប់​(១០)​ឆ្នាំ ទៅ​ដប់​ប្រាំ​(១៥) ឆ្នាំ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ អ៊ី វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​មិន​ពិតប្រាកដ ។ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ទុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ ។

សាក្សី​បានឃើញ​ហេតុ​ការ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនសង្ស័យ​កំពុង​អ​ង្គុ​ផឹកស្រា​ថ្នាំ​នៅ​ក្បែរ ផ្ទះ​របស់​ឈ្មោះ​ទូច ផល ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​មាន​គ្នា​ចំនួន​០២​នាក់​ផ្សេង​ទៀត ដែល​ទី​១-​ឈ្មោះ ឃួ​ន សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ២-​ឈ្មោះ ម៉ៅ ហេ​ឡូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្តៅ កន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ពេល​កំពុង​អង្គុយ​ផឹកស្រា​នោះ​ជន​រង​គ្រោះ​បាន​ដើរមក​ដល់​រួច​ឈរ​ផឹកស្រា​ជាមួយ​ជនសង្ស័យ​បាន​ចំនួន​មួយ​កែវ ពេល​នោះ​ជនសង្ស័យ នឹង​ជន​រង​គ្រោះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​ក៏​បាន​ប្រតាយប្រតប់​គ្នា​ដោយ​ដៃ​ទៅ​វិញ​ទៅ​មក ពេល​នោះ​ឈ្មោះ ម៉ៅ ហេ​ឡូ ភេទ​ប្រុស បាន​ចូល​ទៅ​ឃាត់​បំបែកចេញ​ហើយ​ជនសង្ស័យ​បាន​ឡើង​ម៉ូតូ​ជិះ​ចេញ​បាន​ចំងាយ​១០​ម៉ែត្រ​ក៏​ឈប់​ម៉ូតូ​រួច​ស្ទុះ​ចូល​ទៅ​ម្តងទៀត​យក​វត្ថុ​រឹង​មួយ​(​ដែកឆាប​)​ពី​ចង្កេះ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ដងខ្លួន​ក្រោម​ក្លៀក​ខាងឆ្វេង​រង​របួសធ្ងន់ ។

ក្រោយ​ពី​ចាក់​ជន​រង​គ្រោះ​រួច ជនសង្ស័យ​បាន​បោះចោល​វត្ថុ​រឹង​(​ដែកឆាប​)​នៅ​ក្បែរ​កន្លែង​កើតហេតុ រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក តែ​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​យក​មក​ដល់​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ