ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​៥​យ៉ាង​ដែល​ឧបាសក​មិន​ត្រូវ​ជួញ

5 ឆ្នាំ មុន

ជំនួញ​៥​យ៉ាង ព្រះ​បរម​សាស្តា​ទ្រង់​ហាម​មិន​ឱ្យ​ឧបាសក​ជួញ​ជា​ដាច់ខាត ព្រោះ​នាំ​ឱ្យ​មាន​សីលវិបត្តិ និង​ដាច់​ព្រះ​រតនត្រ័យ​។ ខាងក្រោម​នេះ​ជា​ជំនួញ​៥​យ៉ាង​ដែល​ឧបាសក​គួរ​ចៀស​ឱ្យ​ឆ្ងាយ​គឺៈ ១-​ជួញ​គ្រឿង​សស្ត្រាវុធ បាន​ដល់​អាវុធ​គ្រប់​ប្រភេទ រាប់​តាំងពី​ដាវ​សា​មូ​រ៉ៃ ធ្នូ ស្នា​ទៅ…

ជំនួញ​៥​យ៉ាង ព្រះ​បរម​សាស្តា​ទ្រង់​ហាម​មិន​ឱ្យ​ឧបាសក​ជួញ​ជា​ដាច់ខាត ព្រោះ​នាំ​ឱ្យ​មាន​សីលវិបត្តិ និង​ដាច់​ព្រះ​រតនត្រ័យ​។ ខាងក្រោម​នេះ​ជា​ជំនួញ​៥​យ៉ាង​ដែល​ឧបាសក​គួរ​ចៀស​ឱ្យ​ឆ្ងាយ​គឺៈ

១-​ជួញ​គ្រឿង​សស្ត្រាវុធ បាន​ដល់​អាវុធ​គ្រប់​ប្រភេទ រាប់​តាំងពី​ដាវ​សា​មូ​រ៉ៃ ធ្នូ ស្នា​ទៅ

២-​ជួញ​សត្វ​មានជីវិត រាប់​តាំងពី​មាន់ ទា គោ ក្របី រហូត​ដល់​ជួញ​មនុស្ស ត្រូវ​ហាម​ដាច់ខាត

៣-​ជួញ​សាច់ ក្នុង​ទី​នេះ​សំដៅយក​សាច់មនុស្ស និង​សាច់​ដែល​ច្បាប់​ហាមឃាត់​ដទៃ​ទៀត

៤-​ជួញ​ទឹកស្រវឹង បាន​ដល់​សុរា ទឹកត្នោតជូរ និង​ថ្នាំ​ញៀន

៥-​ជួញ​ថ្នាំ​ពិស ជា​ប្រភេទ​ថ្នាំ​ដែល​អាច​ប្រហារជីវិត​មនុស្ស​សត្វ​ឱ្យ​វិនាស​បាន ។

ឧបាសក​ណា​ចិញ្ចឹមជីវិត​ដោយ​ជំនួញ​ទាំង​៥​នេះ​សូ​ម្បី​តែ​មួយ​ចំណុច ក៏​ចាត់​ទុក​ថា​ធ្វើ​ខុស​នឹង​បម្រាម​ពុទ្ធបញ្ញត្តិ គឺ​ដាច់​ចាក​ភាវៈ​ជា​ឧបាសក​ក្នុង​ព្រះពុទ្ធ​សាសនា​ក្នុង​ខណៈនោះ​ភ្លាម ។

សូម​បញ្ញា​ក់ថា ឧបាសក​ទី​នេះ​មិនមែន​សម្រាប់​តែ​ប្រុស​ៗ​ទេ គឺជា​ពាក្យ​រួម​មាន​ទាំង​ស្ត្រី​ផង​ដែរ​។