ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បើក​ជែង​​គ្នា​​ជ្រុល​ពន្លះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពេញទំហឹង…ឈាម​ជោក​ថ្នល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺម៉កម៉ូតូកង់បី​ឡើង​រមូរ​រង​ការ​ខូចខាត​ខ្ទេច និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ​ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​អង្គ​តា​គៀត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺម៉កម៉ូតូកង់បី​ឡើង​រមូរ​រង​ការ​ខូចខាត​ខ្ទេច និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ​ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​អង្គ​តា​គៀត សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ផ្អែក​តាម​អត្តសញ្ញាណប័ណ្ណ​ដែល​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​មានឈ្មោះ វ៉ា ច​ន្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី មានស្រុក​កំណើត​នៅ​ភូមិ​កន្ទួតប្រោង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​ចំនួន​២​គ្រឿង​បាន​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​ពេញទំហឹង​ បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ឡើង​រមូរ​រង​ការ​ខូចខាត​ខ្ទេច ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​រង​របួស​បាក់ដៃ​ផ្នែក​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​រថយន្ត​កុងតឺន័រ​ទាំង​២​គ្រឿង​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។ នៅ​ពេល​នោះ​ដែរ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​ក្រឡាប់​ឡើង​រមូរ​ង​ការ​ខូចខាត​ខ្ទេច​នៅ​កណ្តាល​ផ្ល​វ​បង្ក​ឲ្យ​មាន​កកស្ទះ​ចរាចរណ៍ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​រុញ​អូស​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ខាង​គ្លីនិក​ឯកជន​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កន្ទោក​ដឹក ​និង​ស្ទូ​​ច​យក​ទៅ​រក្សា​ទុក រង់ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ