ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​មួយ​ក្រុម​មាន​តែ​ស្រី​ៗ​កំពុង​ដើរ​សុខ​ៗ​ស្រាប់តែ​ត្រូវ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​សុទ្ធតែ​ស្រី​មាន​គ្នា​៥​នាក់ កំពុង​តែ​ដើរទេស​ចរណ៍​តាម​ផ្លូវ ស្រាប់តែ​មាន​ក្រុម​ចោរ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ពី ធ្វើ​សកម្ម​ភា​ឆក់​កាបូប​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​សុទ្ធតែ​ស្រី​មាន​គ្នា​៥​នាក់ កំពុង​តែ​ដើរទេស​ចរណ៍​តាម​ផ្លូវ ស្រាប់តែ​មាន​ក្រុម​ចោរ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ពី ធ្វើ​សកម្ម​ភា​ឆក់​កាបូប​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​រ៉ា​រី ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ទាំងអស់​៥​នាក់​សុទ្ធតែ​ស្រី​ៗ​កំពុង​តែ​ដើរ​ចេញ​មក​ពី​សណ្ឋាគារ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​កំពុង​តែ​ដើរ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជា​មុខសញ្ញា​ឆក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​ទៅ​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល រួច​ជនជាតិ​ចិន​ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ​ប៉ុន្តែ​គ្មាន​នរណា​គេ​ជួយ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចុ​ត​មុខ​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ