ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងបង្ហាញ​ម្ចាស់គណនីFb «យមរាជ លោកីយ៍»…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ…

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​បញ្ជាក់​ឱ្យ​លម្អិត ជុំវិញ​ការ​ចាប់ខ្លួន​ម្ចាស់​គណនី Facebook ឈ្មោះ «​យមរាជ លោកីយ៍​» ដែល​បាន​បង្ហោះ​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​កង​រាជ​អាវុធ​ហ​ត្ ថ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា សន្និសីទ​សារព័ត៌មាន​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​ ជនសង្ស័យ​ដែល​ជា​ម្ចាស់​គណនី​Face​book ឈ្មោះ «​យមរាជ លោកីយ៍​» មានឈ្មោះ​ពិត សន សំនៀង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា នេះ ។

គួរបញ្ជាក់ថា ​ជនសង្ស័យ ឈ្មោះ សន សំនៀង នេះ​ ត្រូវ​បាន​ឃាត់ខ្លួន​ កាលពី​​ល្ងាច​ថ្ងៃ​ទី​១៥ ​កក្កដា  ដោយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ មានការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ​។

ប្រភពបន្តថា ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook គណនី​ឈ្មោះ «​យមរាជ លោក​កី​យ៍​» និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន មួយ​ចំនួន​តូច ដែល​ជា​ព័ត៌មាន​មិន​ពិត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​។

ម្ចាស​់គណនី​ឈ្មោះ «​យមរាជ លោក​កី​យ៍​» មានឈ្មោះ សន សំនៀង អតីត​ជា​នាយទាហាន​កង​រាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ធំ ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយ​ក្រុមប្រឹក្សាវិន័យ​កង​រាជ អាវុធ ហត្ថ លើ​ផ្ទៃ​ប្រទេស​តាំងពី​ឆ្នាំ​២០១៧ ​។

ការ​លុបឈ្មោះ​នេះ ដោយសារ​បុគ្គល​ឈ្មោះ សន សំនៀង បាន ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តងទៀត​ដូច​ជា​៖ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​មនុស្ស ស្លាប់​នៅ​នឹងកន្លែង​, បាញ់បោះ​សេរី និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕