ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បែកមុខបែក​​មាត់​ហូរឈាមកក្លាក់​ សូ​ម្បី​សួរ​ឈ្មោះ​និង​ផ្ទះសម្បែង​ក៏​គាត់​មិន​ស្គាល់​ផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង ហើយ​ព្យាយាម​បើកបរ​ម៉ូតូ ទីបំផុត​ដួល ដោយសារ​គ្រប់គ្រង​ដៃចង្កូត​លែង​បាន បណ្តាល​ឲ្យ​រង​របួស​បែក​មុខ មាត់ ឈាម​ហូរ​កក្លាក់ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង ហើយ​ព្យាយាម​បើកបរ​ម៉ូតូ ទីបំផុត​ដួល ដោយសារ​គ្រប់គ្រង​ដៃចង្កូត​លែង​បាន បណ្តាល​ឲ្យ​រង​របួស​បែក​មុខ មាត់ ឈាម​ហូរ​កក្លាក់ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ក្នុង​ស្ថានភាព​ស្រវឹង សូ​ម្បី​សួរ​ឈ្មោះ ផ្ទះសម្បែង​ក៏​មិន​ស្គាល់​ផង ដោយសារ​ស្រវឹង​ធ្វើ​ឲ្យ​វង្វេង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D-៧៧០៩ ។

តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង រេ​ពេញ​ផ្លូវ លុះដល់​ចំណុច​កើតហេតុ ជិះ​ទៅ​ចិញ្ចើម​ផ្លូវ ដែល​ពេញ​ដោយ​ខ្សាច់ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទប់​ដៃចង្កូត​លែង​បាន បណ្តាល​ឱ្យ​ដួល​ម៉ូតូ​តែ​ម្នាក់ឯង រង​របួស​បែក​មុខ មាត់ ហូរ​ឈាម​កក្លាក់ ឃើញ​ដូច្នោះ ពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ជួយដែរ​ តែ​ត្រូវ​បាន​ជន​រង​គ្រោះ​សុំ​ឲ្យ​ជួយ​ជូត​លាង​របួស​ទៅ​បាន​ហើយ មិនបាច់​យក​គាត់​ទៅ​មន្ទីរ​ពេទ្យ​ឡើយ រង់ចាំ​សាច់ញាតិ​មក​ដឹក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ