ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ទៀនវស្សា និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​១៥០​វត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុណ្យ​ចូល​ព្រះ​វស្សា​ក៏​ជា​បុណ្យ​ដ៏​ធំ​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​បុណ្យ​ដែល​មាន សារៈសំខាន់​ណាស់​នៅ​ក្នុង​ចំណោម​បុណ្យ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារឰ​ពី​ធី​បុណ្យ​ចូល​ព្រះ​វស្សា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់ ព្រះពុទ្ធ​សាសនា​ក៏​បាន​នាំ​គ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង…

រាជធានី​ភ្នំពេញ ៖ បុណ្យ​ចូល​ព្រះ​វស្សា​ក៏​ជា​បុណ្យ​ដ៏​ធំ​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​បុណ្យ​ដែល​មាន សារៈសំខាន់​ណាស់​នៅ​ក្នុង​ចំណោម​បុណ្យ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារឰ​ពី​ធី​បុណ្យ​ចូល​ព្រះ​វស្សា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់ ព្រះពុទ្ធ​សាសនា​ក៏​បាន​នាំ​គ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង ៗ​សម្រាប់​ប្រគេន​ដល់​ភិក្ខុសង្ឃ​ឆាន់ និង​ប្រើប្រាស់​ក្នុង​រដូវ​កាល​ចូល​កាន់​ព្រះ​វស្សា​។

ពិធីបុណ្យ​ចូល​កាន់​ព្រះ​វស្សា​មាន​រយៈ​៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​១​រោច ខែអាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​។ ជាក់ស្តែង​នៅ​សល់​តែ​ជាង​១០​ថ្ងៃ ទៀត​ប៉ុណ្ណោះ បុណ្យ​ចូល​កាន់​ព្រះ​វស្សា​នឹង​ឈាន​ចូល​មក​ដល់​។ ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ រួច​ជា​ស្រេច ដើម្បី​នាំ​ទៀនវស្សា ប្រេងកាត បច្ច័យ និង​ទេយ្យវត្ថុ​មួយ​ចំនួន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​ក្នុង​វត្ត​ចំនួន​១៥០​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ​។

ទៀនវស្សា ប្រេងកាត និង​ទេយ្យវត្ថុ​មួយ​ចំនួន ត្រូវ បាន​ដឹក​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អស់ហើយ មុន​នឹង​នាំ​យក​ទៅ​ប្រគេន​ដល់ ព្រះសង្ឃ ដែល​ត្រៀម​គង់​ចាំ​ព្រះ​វស្សា​នៅ​ទាំងអស់​នៅ​ក្នុង​ទី​អារាម​នា​រាជធានី​ភ្នំពេញ​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី អភិបាល​រាជធានី​ភ្នំពេញ ទៀន​ព្រះ​វស្សា និង​ទេយ្យវត្ថុ​មួយ​ចំនួន​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​ប្រគល់​បន្ត​ទៅ​ឲ្យ​ខណ្ឌ ទាំង​១២ ដើម្បី​យក​ទៅ​ប្រគេន​ដល់​វត្ត​នីមួយ​ៗ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​បញ្ជូន​ទៅ​តាម​ខណ្ឌ​ឲ្យ​បាន មុន​ល្ងាច​ថ្ងៃ​ទី​១៧ កក្កដា​នេះ​។

មន្ត្រី​ដដែល បាន​បន្ត​ថា សម្រាប់​មួយ​វត្ត ទទួល​បាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ​ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លី​ត្រ ស្ករស​១​បាវ​ទម្ងន់​២៥​គី​ឡួ​ក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស និង​ឧ​ប​ត្ថ​ម​សហ​គម​ក្មេង​វត្ត​ចំនួន​៥​លាន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ