ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ប្រទះ​ឃើញ​ម៉ូតូ​ស្គូ​ពី​១​គ្រឿង សមត្ថកិច្ច​ប្រកាស​រក​ម្ចាស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ស្គូ​ពី​១​គ្រឿង​ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ប្រទះ​ឃើញ​នៅ​ក្នុង​គុម្ព​សង្កែ មុខ​វត្ត​សំបួរ ខណៈ​ដែល​ក្មេង​ប្រុស​រូប​នោះ​កំពុង​តែ​ដើរ​ជីក​ជន្លេន​ដើម្បី​ដាក់​បង្កៃ​។ ការ​ប្រទះ​ឃើញ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ក្រុម​ជន​សង្គម​ងងឹត​យក​មក​ប្លុង​ចោល​។ ការ​ប្រទះ​ឃើញ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ស្គូ​ពី​១​គ្រឿង​ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ប្រទះ​ឃើញ​នៅ​ក្នុង​គុម្ព​សង្កែ មុខ​វត្ត​សំបួរ ខណៈ​ដែល​ក្មេង​ប្រុស​រូប​នោះ​កំពុង​តែ​ដើរ​ជីក​ជន្លេន​ដើម្បី​ដាក់​បង្កៃ​។ ការ​ប្រទះ​ឃើញ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ក្រុម​ជន​សង្គម​ងងឹត​យក​មក​ប្លុង​ចោល​។ ការ​ប្រទះ​ឃើញ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​កុ​ម្ព​សង្កែ អែប​ផ្លូវ​ចូល​ក្នុង​វត្ត​សំបួរ ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

បើ​តាម​សម្តី​របស់​លោក​អនុសេនីយ៍ឯក អ៊ុត សុ​ផា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ច្បារមន បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ក្មេង​ប្រុស​ប្រទះ​ឃើញ​នោះ ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-5603 មិន​ទាន់​រក​ម្ចាស់​ឃើញ​នៅឡើយ​នោះ​ទេ​។ លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​ម៉ូតូ​ខាងលើ​នេះ គឺ​ក្មេង​ប្រុស​ឈ្មោះ ហេង សុផល អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ សាលា​បឋម​សិក្សា​សំបួរ រស់នៅ​ក្នុងភូមិ​ចម្ការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​យក​ចបកាប់​មួយ​ដើរ​រក​ជីក​កាយ​យក​ជន្លេន​ដើម្បី​យក​ទៅ​ដាក់​បង្កៃ​ដើម្បី​យក​ត្រី​។

ពេល​កំពុង​តែ​ដើរ​រក​ជីក​ជន្លេន​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​ស្គូ​ពី​ខាងលើ​ត្រូវ​បាន​គេ​យក​មក​លាក់ គ្រប​ក្នុង​គុម្ព​សង្កែ កាច់​មែកឈើ​គ្រប​ពីលើ ឃើញ​ដូច​នោះ​ក្មេង​ប្រុស​បានរ​ត់ទៅ​ប្រាប់​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​ក្បែរ​កន្លែង​កើតហេតុ​មានការ​ភ្ញាក់ផ្អើល និង​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​លោក អ៊ុត សុ​ផា ក៏​បាន​ចុះ​មក​ពិនិត្យ និង​ធ្វើការ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ ក្រែង​មាន​បាត់ ម៉ូតូ​ដែល​មាន​ភិនភាគ និង​ស្លាក​លេខ​ខាងលើ​នេះ ប៉ុន្តែ​មិន​ទាន់​រក​ម្ចាស់​ឃើញ​នៅឡើយ​ទេ​។

លោកនាយ​ប៉ុស្តិ៍​ដដែល​បាន​បន្ត​ថា សូម​អំពាវនាវ​ដល់​ម្វា​ស់​ម៉ូតូ​ដែល​មាន​ភិនភាគ និង​ស្លាក​លេខ​ខាងលើ មិន​ថា​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ឬ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តាល​ខេត្ត​នានា ទូ​ទាំង​ប្រទេស ប្រសិនបើ មាន​បាត់​ម៉ូតូ​មាន​ដូច​ស្លាក​លេខ​ខាងលើ​សូម​មក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នគរបាល​ក្រុង​ច្បារមន​រៀង​រាល់​ម៉ោង​ធ្វើការ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ចេញចូល​តាម​ផ្លូវ​នោះ និយាយ​ថា ម៉ូតូ​នេះ​គេ​បានឃើញ​តាំងពី​ថ្ងៃ​សៅរ៍​មក​ម្លេះ​ប៉ុន្តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​។ សូម​បញ្ជាក់​ថា ម៉ូតូ​ស្គូ​ពី​ខាងលើ​ត្រូវ​បាន​នគរបាល​ក្រុង​ច្បារមន នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​ច្បារមន​សិន រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ