ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​អ្នក​លឿង និង​ទន្លេ​មុខ​សាលាខេត្ត​ព្រៃវែង​កើនឡើង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ថ្ងៃ​ទី​១៦ និង​១៧…

ខេត្តព្រៃវែង ៖ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ថ្ងៃ​ទី​១៦ និង​១៧ កក្កដា ទឹកទន្លេ​មេគង្គ​អ្នក​លឿង និង​ទឹកទន្លេ​ខាង​មុខ​សាលាខេត្ត​ព្រៃ វែង​ហាក់​មានការ​កើនឡើង​លឿន ប្លែក​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នោះ​ទេ ។

លោក ជុំ សុ​ភី បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៧ កក្កដា​នេះ កម្ពស់​ទឹកទន្លេ​មេគង្គ​តំបន់​អ្នក​លឿង​បាន​កើនឡើង​ដល់​កម្ពស់​៤,៧៤​ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ប្រកាស​អាសន្ន​៧,៥​ម៉ែត្រ ។ ដោយឡែក​ទឹកទន្លេ​នៅ​ខាង​មុខ​សាលាខេត្ត​ព្រៃវែង​បាន​កើនឡើង​ដល់​កំពស់​៣,១​ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ប្រកាស​អាសន្ន​៧,៥​ម៉ែត្រ ដូច​ទឹកទន្លេ​មេគង្គ​តំបន់​អ្នក​លឿង​ដែរ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា បើ​ទោះបីជា​កម្ពស់​ទឹក​មិន​ទាន់​ខ្ពស់​ដល់​កម្រិត​ប្រកាស​អាសន្ន​ក្តី ប៉ុន្តែ​ទឹកបាន​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក បឹងបួរ និង​ដី​ទំនាប​នៅ​តាម​ដង​ទន្លេ​ហើយ ដូច្នេះ​លោក​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជា​កសិករ ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ​ផ្សេង​ៗ នៅ​តាម​បណ្តោយ​ដង​ទន្លេ សូម​ប្រញាប់​រួសរាន់​ធ្វើការ​ប្រមូល​ផល ដើម្បី​ជៀសវាង​កុំ​ឲ្យ​ទឹក​ជន​លិច​ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ