ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! មិន​គួរ​ធ្វើ​ទង្វើ​ចឹង​ៗដាក់​សិស្ស​សាលាសោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវតី​សិស្សសាលា​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ចេញពី​សាលារៀន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ កក្កដា នៅ​ត្រង់​ចំណុច​ចំការ​ស្វាយចន្ទីរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទុ​ស្តិ៍…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវតី​សិស្សសាលា​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ចេញពី​សាលារៀន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ កក្កដា នៅ​ត្រង់​ចំណុច​ចំការ​ស្វាយចន្ទីរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទុ​ស្តិ៍ ឃុំ​តា​អង ស្រុក​កូន​មុំ ។

លោក​វរសេនីយ៍ត្រី ជា សា​រិ​ត អធិការរង​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ខាង​លើ​​អាយុ​១៣​ឆ្នាំ ជនជាតិ​គ្រឹ​ង បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ ខ្លួន​បាន​ចេញពី​សាលារៀន​ដើរទៅ​ផ្ទះ​ម្នាក់ឯង លុះដល់​ពាក់​កណ្តាលផ្លូវ ក៏​មាន​ម៉ូតូ​១​គ្រឿង​ពណ៌​ក្រហម ដោយ​ដឹក​ក​ញ្ជេ​១ ឆ្នាំង​១​ពីក្រោយ​មាន​ភិនភាគ​រាង​ធាត់​ខ្មៅ​ខ្ពស់​បាន​ជិះ​ម៉ូតូ​ទៅ​ហួស រួច​ជិះ​ត្រឡប់​មក​វិញ​ឈប់​នៅ​ក្បែរ​ខ្លួន ស្រាប់តែ​ទាញ​ដៃ​ចូល​ក្នុង​ព្រៃ​ចន្ទី​រហើយ​វាយ​ទៅ​លើ​នាង​ចំនួន​១០​ដៃ​ក៏​សន្លប់​តែ​ម្តង រួច​ធ្វើ​សកម្មភាព​រំលោភ​។ ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​គេចខ្លួន​បាត់​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ទៀត​ថា យុវតី​រង​គ្រោះ​ក្រោយ​ពី​សន្លប់ ហើយ​បានដឹង​ខ្លួន​ក៏​ទៅ​ប្តឹង​ភូមិ​-​ឃុំ​មេ​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍ និង​ចង្អុលបង្ហាញ​ពី​កន្លែង​កើតហេតុ​នោះ ក្រោយមក​នគរបាល​ស្រុក​បាន​នាំ​យុវតី​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ទេ គឺ​រង់ចាំ​មន្ទីរពេទ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​នៃ​ស្រុក​កូន​មុំ​តាម​ក្រោយ​។ ហើយ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ស្រុក កំពុង​តាម​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ