ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ខ្លាំង​ហើយ ពលរដ្ឋ​នៅ​ស្រុកស្រែ​អំបិល​សូម​​ប្រយ័ត្ន​

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង នា​ថ្ងៃ​ទី​១៧ កក្កដា ២០១៨​នេះ ក៏​មាន​ទឹកជំនន់​ភ្លៀង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែរ ។ សេចក្តីរាយការណ៍​ពី​មន្ត្រី​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​១០​ព្រឹក…

ខេត្តកោះកុង ៖ នៅ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង នា​ថ្ងៃ​ទី​១៧ កក្កដា ២០១៨​នេះ ក៏​មាន​ទឹកជំនន់​ភ្លៀង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែរ ។ សេចក្តីរាយការណ៍​ពី​មន្ត្រី​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​១០​ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​នគរបាល​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ស្រុក សរុប​ជាង​៣០​រូប​បាន​ចុះ​ជួយ​សង្គ្រោះ ជម្លៀស និង ជញ្ជូន​សម្ភារ​ប្រជាពលរដ្ឋ ក្នុងភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ដោយ​បាន​សង់រោង​ប្រក់​តង់​កៅស៊ូ ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ ជា​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេង​ៗ ។

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ជួយ​ពលរដ្ឋ​ផ្ទាល់​ថ្លែង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លង​មកនេះ​ភ្លៀង​បាន​ធ្លាក់​ជា​ប្រចាំ​ទាំងថ្ងៃទាំងយប់​នៅ​ក្នុងស្រុក​ស្រែអំបិល​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​នៅ​ចំណុច​ត្រពាំង​រាំង ក្នុងភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ។ ទោះជា​យ៉ាងនេះ​ក្តី​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​រងគ្រោះថ្នាក់​ដល់​មនុស្ស ឫ​សត្វ​ឡើយ ។


ជាមួយ​គ្នា​នេះ​ក្នុង​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង​អាជ្ញាធរ​ខេត្តកោះកុង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​ដងព្រែក​ក្នុងស្រុក​ស្រែអំបិល មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ព្រោះ​ស្ថានភាព​ទឹក​តាម​ដងព្រែក​កំពុង​មានការ​កើនឡើង​មិន​ទាន់​ស្បើយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ