ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះលឿនដូចហោះ​ពន្លះជាមួយគោយន្តកន្ត្រៃពេញទំហឹង​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូ​តុ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស៊ី​វត្ថា…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូ​តុ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស៊ី​វត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​រួម​មាន​​ឈ្មោះ​សាន់ សុ​ផាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នកបើកបរម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ហួ គឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ត្រើយ​អូរ ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១K-៩៨៨២ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បញ្ច្រាសទិស​គ្នា​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ លុះ​មក​ដល់​ចំណុ​ច​កើតហេតុ​ខាងលើ ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​បាន​ប៉ះ​ដៃចង្កូត​ជាមួយនឹង​អ្នក​ជិះ​កង់​ម្នាក់ បណ្តាល​អោយ​រេចង្កូត​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ​ដែល​កំពុង​តែ​បើកបរ​នៅ​ខាងស្តាំ​ដៃ​ដែល​ជា​ផ្លូវ​អាទិភាព​របស់​គោ​យន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ហើយ​ក៏​បាន​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មូលហេតុ​បង្ក​ឡើង​ដោយ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕​

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ