ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីខាងណា​ខាង​ណី​នេះ…បានជា​សំពីងសំពោង​យ៉ាងហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ធន់​ធំ​ដឹក​គ្រឿង​ម៉ាស៊ីនស្ទូច​ខ្ពស់​ពេក​នៅ​លើ​រថយន្ត​បណ្តាល​ឲ្យ​ទាក់​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ​ដាច់​ធ្លាក់​ទៅ​ទាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រលំ​ដល់​ដី និង​បង្ក​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ទាក់​រង​របួស ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ដី​ហុយ​ប្រមាណ​១០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ធន់​ធំ​ដឹក​គ្រឿង​ម៉ាស៊ីនស្ទូច​ខ្ពស់​ពេក​នៅ​លើ​រថយន្ត​បណ្តាល​ឲ្យ​ទាក់​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ​ដាច់​ធ្លាក់​ទៅ​ទាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រលំ​ដល់​ដី និង​បង្ក​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ទាក់​រង​របួស ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ដី​ហុយ​ប្រមាណ​១០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ហាណូយ​កែង​នឹង​ផ្លូវ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ជា​ប្រភេទ​រថយន្ត​សណ្តោង​ដឹក​គ្រឿង​ម៉ាស៊ីនស្ទូច ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​ខាងលើ​រថយន្ត​ដឹក​ខ្ពស់​ពេក​ក៏​បណ្តាល​អោយ​ទាក់​នឹង​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ​ដាច់​ធ្លាក់​ទៅ​ទាក់ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​នៅ​សួនច្បារ​ពុះ​មួយ​ដើម​ដាច់​បាក់​ដួល​ដល់​ដី ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BO-2460 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មក​ពីក្រោយ​ហើយ​ក៏​ទាក់​.​ក និង​ខ្សែភ្លើង​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ។

ភ្លាម​ៗ​នេះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ទៅ​បាន​ប្រមាណ​១០០​ម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ជិះ​ល្បាត​ឃើញ​ហើយ​ក៏​ធ្វើការ​ស្ទាក់​ឃាត់​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ