ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅតែ​ភ្លៀង​ចឹង… អាច​ប្រឈមខ្លាំង​ហើយផ្លូវជាតិលេខ៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​បានបន្តឱ្យដឹងថា  មកទល់​ម៉ោង​​០៤ និង​៣០នាទីរសៀលថ្ងៃទី​១៧ កក្កដា នេះ ​ភ្លៀងគឺនៅ​តែបន្ត​ធ្លាក់​មក​​ដដែល ប៉ុន្តែ​​ស្ថានភាពគឺ​ម្តង​ខ្លាំង​​​ម្តង​​​​ខ្សោយ ​។…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​បានបន្តឱ្យដឹងថា  មកទល់​ម៉ោង​​០៤ និង​៣០នាទីរសៀលថ្ងៃទី​១៧ កក្កដា នេះ ​ភ្លៀងគឺនៅ​តែបន្ត​ធ្លាក់​មក​​ដដែល ប៉ុន្តែ​​ស្ថានភាពគឺ​ម្តង​ខ្លាំង​​​ម្តង​​​​ខ្សោយ ​។ ទោះបីជាយ៉ាងណា ​ទឹក​​ស្ថិត​នៅ​​ចំណុច​ស្ពាន​ស្ទឹង​សំរោង​​ ​បាន​ឡើង​ស្មើនឹង​បង្កាន់​ដៃស្ពានហើយ​​ ហើយក៏ធ្វើឱ្យ​​មើលផ្លូវ​លែង​ឃើញ​ដែរ ។

សេចក្តីរាយការណ៍បន្តថា ទន្ទឹមនឹងនោះ ក៏បានឃើញ​វត្ត​មានរបស់​លោកអភិបាល​ខេត្ត រួមទាំង​អាជ្ញាធរ​ជាច្រើ​ន​នាក់ ​ចុះ​ទៅកាន់​កន្លែង​ទឹកជ​ន់លិចនោះ​ ដើម្បី​ពិនិត្យ​ជាក់ស្តែង​ ។

​គួរបញ្ជាក់ថា ​កម្ពស់​​ទឹក​​លើ​ផ្លូវជាតិ​លេខ​៤ បាន​​ឡើង​ដល់​ប្រហែល​​មួយ​​ម៉ែត្រ​កន្លះ និង​កំពុង​ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ  ។

​​ជំនន់​ទឹកភ្លៀង​​បាន​ជន់​ហូរ​​លិច​លើ​ស្ពាន​ចំណុច​អូ​រ​គគី ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ គីឡូម៉ែត្រ​លេខ​១០៦-១០៧ តាំងពី​វេលា​ម៉ោង​ជិត​៦​ព្រឹកមកម្លេ៉ះ ​ដោយសារ​អាកាស​ធាតុ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​​មិន​ឈប់​ឈរ ។

ទីតាំង​ចាស់​ ដែល​ទើប​ស្រក​បាន​ប្រមាណ​១​ថ្ងៃ​ ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ ឃុំ​អូ​បាក់​រទេះ ទឹក​ ត្រូវ​បាន​សម្រុក​ឡើង​ខ្លាំង​ហូរ​កាត់​លើ​ផ្លូវជាតិ​សា​ជា​ថ្មី ​រហូត​សមត្ថកិច្ច​ផ្អាក​​មិនឱ្យ​​រថយន្ត​ឆ្លងកាត់​ឡើយ ហើយ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ ​គឺជា​ចំណុច​លិច​ជា​រៀង​រាល់​ឆ្នាំ ​ដែល​ទទួល​ទឹក​ហូរ​ចុះ​មក​ពី​តំបន់​ភ្នំ​មក ។

អត្ថបទសរសេរ ដោយ