ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ព្រលឹង​ចុង​សក់ នៅ​ពេល​រលត់​កាណូត​កណ្តាលទន្លេ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាណូត​ដរ​ទទឹង (​ពាមជីកង​-​កោះអណ្តែត​)​មួយ​គ្រឿង ផ្ទុក​មនុស្ស និង​ព្រះ​ស​ង្ស​ជាង​២០​អង្គ​-​នាក់ រួម​ទាំង​រថយន្ត​ចំនួន​០២​គ្រឿង ហើយ​ម៉ូតូ ស្រប​ពេល​ដែល​បើក​ឆ្លងទន្លេ​មេគង្គ​ក៏​រលត់​ម៉ាស៊ីន​នៅ​ត្រង់​កណ្តាលទន្លេ ។…

ខេត្តកំពង់ចាម ៖ កាណូត​ដរ​ទទឹង (​ពាមជីកង​-​កោះអណ្តែត​)​មួយ​គ្រឿង ផ្ទុក​មនុស្ស និង​ព្រះ​ស​ង្ស​ជាង​២០​អង្គ​-​នាក់ រួម​ទាំង​រថយន្ត​ចំនួន​០២​គ្រឿង ហើយ​ម៉ូតូ ស្រប​ពេល​ដែល​បើក​ឆ្លងទន្លេ​មេគង្គ​ក៏​រលត់​ម៉ាស៊ីន​នៅ​ត្រង់​កណ្តាលទន្លេ ។ ហើយ​កាណូត​នោះ​បាន​រសាត់​តាម​ខ្សែទឹក​ហូរ ទៅ​ត្រង់​កន្ទុយ​កោះ​នៅ​កណ្តាលទន្លេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ ហើយ​ត្រូវ​បាន​លោក គួ​ច ចំរើន អភិបាលខេត្ត​ប្រញាប់​ចុះ​ទៅ​ជួយ​ពលរដ្ឋ​ដោយ​មាន​កាណូត​ផ្សេង​មក​ដឹក ។

អ្នកស្រី អ៊ា​ន សា​រ៉ា​ន អាយុ​៤០​ឆ្នាំ តំណាង​ឲ្យ​ម្ចាស់​កាណូត​ដរ​ទទឹង​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​ថា គាត់​បាន​មក​ប្រកប​របរ​នេះ ទើបតែ​នៅ​ឆ្នាំ​២០១៨​នេះ​ទេ ជាមួយ​នោះ​គាត់​មាន​កាណូត​ចំនួន​០២​គ្រឿង សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ទៅ​វិញ​ទៅ​មក ហើយ​នា​ពេល​កន្លង​មក​ក៏​មិន​ដែល​នឹង​ជួប​ហេតុការណ៍​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ គ្រាន់តែ​កាណូត​ខូច​បន្តិចបន្តួច​ប៉ុណ្ណោះ ។ អ្នកស្រី សា​រ៉ា​ន តំណាង​ម្ចាស់​កាណូត​ដរ​ទទឹង​ប្រាប់​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ កក្កដា កាណូត​របស់​គាត់​មួយ​គ្រឿង បើក​ឆ្លង​ពី​ត្រើយ​ពាមជីកង​ទៅ​ដល់​កោះអណ្តែត ដី​ស្រី​សន្ធរ ស្រាប់តែ​ខូច​ម៉ាស៊ីន​នៅ​ទីនោះ​ក៏​ឲ្យ​កម្មករ​ឡើង​ជិះ​កាណូត​ទី​២ ដឹក​ពលរដ្ឋ​ត្រឡប់​មក​ត្រើយ​ពាមជីកង​វិញ ។

លុះដល​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ពេល​ដែល​កាណូត​ដឹក​អ្នកដំណើរ​ជា​ច្រើន​នាក់ ដើម្បី​ឆ្ពោះទៅ​ត្រើយ​កោះអណ្តែត ស្រប​ពេល​ដែល​បើក​មក​ដល់​ត្រង់​កណ្តាលទន្លេ​មេគង្គ ស្រាប់តែ​រលត់​ម៉ាស៊ីន​តែ​ម្តង ហើយ​កាណូត​បាន​ហូរ​ទៅ​តាម​ខ្សែទឹក​ហូរ ក្នុង​ពេល​នោះ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​អ្នក​បើកកាណូត​ឲ្យ​បួង​ចង្កូត ដើម្បី​ចូល​អែប​ច្រាំង​នៅ​ត្រង់​កន្ទុយ​កោះ មាន​ចម្ងាយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ពី​ត្រើយ​ពាមជីកង ។ បន្ទាប់​មក​ក៏​បាន​ចាត់​ឲ្យ​ប្តី​ទៅ​តាម​រក​ទូក​របស់​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ចេញ​មក​ជួយ​អូស តែ​មិន​អាច​អូស​កើត​នោះ​ទេ ដោយសារ​តែ​មាន​ទំហំ​តូច​ជាង​កាណូត​ដរ​ទទឹង សូ​ម្បី​តែ​កាណូត​២​គ្រឿង​ដែល​ចត​នៅ​ច្រាំង​ទន្លេមេគង្គ​នៅ​ពាមជីកង​របស់​ថៅកែ​ម្នាក់​ទៀត​រក​អ្នកបើកបរ​មិន​បាន​ទៀត ។

ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​លោក​អភិបាលខេត្ត​អភិបាលស្រុក​កងមាស​លោក​អធិការ​នគរបាល​ស្រុក​បាន​ជួយ​ទៅ​រកបាន​កាណូត​១​គ្រឿង​ពី​ខាង​ភូមិ​ថ្មី ដែល​មាន​ទំហំ​ធំ​មក​អូស​កាណូត​របស់​គាត់​មក​ច្រាំង​ទន្លេ​ពាមជីកង​វិញ​ដល់​ពេល​យប់ ។ និង​បាន​សាង​មនុស្ស និង​រថយន្ត​ឆ្លង​ទាំង​យប់ ដើម្បី​បន្តដំណើរ​ទៅកោះ អណ្តែត ។

តំណាង​ម្ចាស់​កាណូត​ដរ​ទទឹង​បញ្ជាក់​ថា ក្នុង​នាម​គាត់​ជា​ម្ចាស់​កាណូត​សូម​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បាន​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​រក​កាណូត​ផ្សេង​មក​ដឹក​អ្នកដំណើរ​ដែល​ស្ថិត​នៅ​លើ​កាណូត​ជាប់​គាំង​នៅ​កន្ទុយ​កោះ ដោយសារ តែ​បញ្ហា​រលត់​ម៉ាស៊ីន​កាណូត ទាំងនេះ​ហើយ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ