ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ច្រើន​ដង​ហើយ តែ​នៅ​មិន​ព្រម​រាង​ទៀត(មានវីដេអូ)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរសម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​លួច​សម្ភារ​អ្នក​ដទៃ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​ធ្វើការ​ឃាត់ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៥០​នាទី…

ខេត្តតាកែវ ៖ បុរសម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​លួច​សម្ភារ​អ្នក​ដទៃ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​ធ្វើការ​ឃាត់ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៥០​នាទី ក្នុងភូមិ​ដើម​អង្កោល ឃុំ​សោម ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

លោក​វរសេនីយ ឯក យ៉ុ​គ សា​រ៉ាត អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​អំពើ​លួច​នេះ​ជន​បង្ក​មានឈ្មោះ ជាង ម៉ក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ជនសង្ស័យ​ម្នាក់​នេះ​ជា​មុខសញ្ញា​ដ៏​សកម្ម​បាន​លួច​ផលដំណាំ​មាន ផ្លែ​ខ្នុរ ចេក ស្វាយ ល្ហុង ទំពាំង ក្រៅពី​នេះ​គេ​បាន​លួច​ជី​បាច​ស្រូវ​ចំនួន​០១​បាវ ធ្យូង​ចំនួន​២​បាវ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​បារម្ភ​ចំពោះ​ទ​ង្វើ​រ​របស់​ជនសង្ស័យ​ខាងលើ​នេះ ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា កន្លង​មក​សមត្ថកិច្ច​យើង​ចេះ​តែ​មានការ​យោគយល់​ព្រោះ​នឹក​ថា ផលដំណាំ​ដែល​លួច​ទាំងនោះ​មាន​លក្ខណៈ​តិចតួច ម្យ៉ាង​ជនសង្ស័យ​ជា​មនុស្ស​ក្រីក្រ ប៉ុន្តែ​អង្កេត​លើ​សកម្មភាព​គេ​មិន​មានការ​កែប្រែ​ទើប​ជាក់ស្តែង ក្នុង​ថ្ងៃ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​យើង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​មាន​វត្ថុ​តាង មាន​ផ្លែ​ខ្នុរ​ចំនួន​០៥​ផ្លែ និង​ម៉ូតូ​កញ្ចាស់​០១​គ្រឿង សម្រាប់​ធ្វើ​សកម្មភាព ។ រីឯ​ម្ចាស់​ផ្លែ​ខ្នុរ​មានឈ្មោះ ភិន ឌី​ម ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​ជនសង្ស័យ ។

ដោយនៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​របស់រប​គេ​ជា​ញឹកញាប់​ពិតប្រាកដ​មែន ។ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ