ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ឱ្យ​សប្បាយ​ម៉ា​សេរី​សិន​ទៅ​… ព្រោះ​ជិត​បោះ​ឆ្នោត​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មហាជន​បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​សមត្ថកិច្ច​ឃុំ​សឿ ស្រុក​មង្គល​បូ​រី ដោយសារ​ល្បែង​មួយ​វង់​យ៉ាង​ធំ​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ក្នុងភូមិ​អូរ​សឿ គ្មាន​អ្នក​បង្ក្រាប​។ ល្បែង​ខាងលើ​នេះ គឺ​អាប៉ោង​មួយ​វង់​យ៉ាង​ធំ​ចាក់​លេង​ម៉ា​សេរី​ដែល​មាន​អ្នក​បាញ់​អាប៉ោង​ឈ្មោះ​ស៊ី​ឡៃ ភេទ​ប្រុស ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​កើតហេតុ​។…

ខេត្តបន្ទាយមានជ័យ ៖ មហាជន​បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​សមត្ថកិច្ច​ឃុំ​សឿ ស្រុក​មង្គល​បូ​រី ដោយសារ​ល្បែង​មួយ​វង់​យ៉ាង​ធំ​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ក្នុងភូមិ​អូរ​សឿ គ្មាន​អ្នក​បង្ក្រាប​។

ល្បែង​ខាងលើ​នេះ គឺ​អាប៉ោង​មួយ​វង់​យ៉ាង​ធំ​ចាក់​លេង​ម៉ា​សេរី​ដែល​មាន​អ្នក​បាញ់​អាប៉ោង​ឈ្មោះ​ស៊ី​ឡៃ ភេទ​ប្រុស ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​កើតហេតុ​។

ប្រភព​ពី​អ្នកស្រុក​និយាយ​ថា ល្បែង​មួយ​វង់​នេះ​បើក​លេង​ជា​យូរ​មក​ហើយ ហើយ​អ្នក​ញៀន​​ល្បែង​បាន​ចូល​ទៅ​លេង​ទីនោះ​យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​ចាស់ មាន​ទាំង​ក្មេង។ ហើយ​អ្នក​បាញ់អាប៉ោង​នៅ​ទីនោះ​និយាយ​ថា ខ្លួន​បាន​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អស់ហើយ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​ពុល សា​រិ​ន មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សឿ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន​។ លោក​ថា បានដឹង​ដែរ ប៉ុន្តែ​ដោយ​សារ​មួយ​រយៈ​នេះ​មានការ​ងារ​ច្រើន ខាង​លោក​រវល់​ពេក​។

យ៉ាងណា​ក៏​ដោយ​លោក​ថា នឹង​ចុះ​បង្ក្រាប​នៅ​ពេល​ខាង​មុខ​នេះ មិន​បណ្តោយ​ឲ្យ​ករណី​នេះ​​បន្ត​កើត​មាន​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ