ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​ប្រាសចាក​បញ្ញា​នឹង​នាំ​ជីវិត​ឱ្យ​ស្រអាប់

5 ឆ្នាំ មុន

ការងារ​ទាំងឡាយ​បើ​ធ្វើ​ទៅ​ខ្វះ​បញ្ញា​ហើយ ​លទ្ធផល​ដែល​ទទួល​បាន​ប្រាកដជា​មិន​គាប់ប្រសើរ​ឡើយ​។ សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល តែបើ​បុគ្គល​រស់នៅ​ប្រាសចាក​បញ្ញា​ហើយនឹង​នាំ​ជីវិត​ទៅ​រក​ភាព​អន្ធការ ។ ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថា…

ការងារ​ទាំងឡាយ​បើ​ធ្វើ​ទៅ​ខ្វះ​បញ្ញា​ហើយ ​លទ្ធផល​ដែល​ទទួល​បាន​ប្រាកដជា​មិន​គាប់ប្រសើរ​ឡើយ​។ សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល តែបើ​បុគ្គល​រស់នៅ​ប្រាសចាក​បញ្ញា​ហើយនឹង​នាំ​ជីវិត​ទៅ​រក​ភាព​អន្ធការ ។

ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថា យោ ច វ​ស្សតំ ជី​វេ ទុប្ប​ញ្ញោ អ​សចា​ហិ​តោ ឯកា​ហំ ជី​វិ​តំ សេ​យ្យោ បញ្ញវន្ត​ស្ស ឈា​យិ​នោ ប្រែ​ថា ជន​ណា​មិន​មាន​បញ្ញា មានខ្លួន​ប្រាសចាក​ពី​ការ​ចេះ​ដឹង រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​បញ្ញា មានខ្លួន​តម្កល់​នៅ​ក្នុង​សេចក្តី​ចេះ​ដឹង ។

ពុទ្ធភាសិត​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​ដែល​មានជីវិត​រស់នៅ​អស់​កាល​យូរ តែ​ពុំ​បាន​សិក្សា​ចំណេះវិជ្ជា​នានា ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌ មិន​សេពគប់​បណ្ឌិត សប្បុរស​ជាដើម បណ្តោយ​ឱ្យ​ជីវិត​រស់នៅ​ប្រាសចាក​បញ្ញា​ដូច្នោះ គឺជា​ការ​ខ្សោយ​បំផុត បើ​រស់នៅ​យូរ​ទៅ កាន់តែ​ធ្វើ​ឱ្យ​ជីវិត​អស់​តម្លៃ​ទៅ ត្បិត​ពុំ​មាន​អ្វី​ជា​ស្នាដៃ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​សាសនា​នោះ​ឡើយ ។

តើ​មាន​នរណា​ខ្លះ​ថា មិន​ស្រលាញ់​ជីវិត?  មិន​ពិបាក​ឆ្លើយ​ទេ ការ​ដែល​ពិបាក​និយាយ​នោះ​គឺ​ពិបាក​តែ​អ្នក​ដែល​មិន​ព្រមយក​បញ្ញា​មក​កែ​ច្នៃ​ជីវិត​ឱ្យ​ថ្លៃថ្នូរ​នេះឯង​។ បរិស័ទ​ទាំងឡាយ គប្បី​ប្រតិបត្តិ​នូវ​ការ​ណា​ដែល​មាន​ប្រយោជន៍​គួរ​ខំ​ធ្វើ វិជ្ជា​ចេះ​ស្ទើរ​គួរ​បំពេញ អំពើ​អកុសល​មាននៅ​គួរ​លះ​ចេញ ជួញ​មាន​ចំណេញ​គួរ​ខំ​ជួញ ។